ព្រលានយន្តហោះថ្មីរាងផ្កាយសមុទ្ររបស់ចិន បញ្ចប់ការសាងសង់ជាស្ថាពរដែលអាចទទួលអ្នកដំណើរ ៤៥ លាននាក់ក្នុង១ឆ្នាំ

31050
  • ក្រោយចំណាយពេលសាងសង់អស់ជាង ៣ ឆ្នាំ ព្រលានយន្ដហោះថ្មីនៅទីក្រុងប៉េកាំង ប្រទេសចិន ដែលមានឈ្មោះថា Daxing ត្រូវបានបញ្ចប់ការសាងសង់តាមការគ្រោងទុក កាលពីពេលថ្មីៗនេះ ។

    ចំណតអាកាសយានដ្ឋានអន្តរជាតិដែលមានរូបរាងផ្កាយសមុទ្រនេះ ស្ថិតនៅភាគខាងត្បូងនៃទីក្រុងប៉េកាំង និង នៅចម្ងាយ ៥០ គីឡូម៉ែត្រពី Tiananmen Square ។ វាជាមជ្ឈមណ្ឌលដឹកជញ្ជូនធំបំផុតក្នុងប្រទេសចិន ដែលគ្រោងនឹងទទួលអ្នកដំណើរ ៤៥ លាននាក់ ជារៀងរាល់ឆ្នាំ នៅឆ្នាំ ២០២១ ហើយគ្រោងនឹងទទួលភ្ញៀវជាង ៧២ លាននាក់ នៅឆ្នាំ ២០២៥ ។
    យ៉ាងណាមិញ ព្រលានយន្ដហោះថ្មីនេះនឹងបើកដំណើរការចាប់ពីថ្ងៃទី ៣០ ខែកញ្ញា នេះតទៅ ដោយបានត្រៀមយន្តហោះចំនួន ៦០ គ្រឿង ជាមួយនឹងការរចនារូបរាងដែលផ្ដល់ភាពងាយស្រួលដល់ការធ្វើដំណើរទាំងភ្ញៀវជាតិ និង អន្តរជាតិ ៕

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី