តារាវិទូហូឡង់ម្នាក់ បង្ហាញរូបរាងយន្តហោះយោធា-អវកាសរបស់សហរដ្ឋអាមេរិកដ៏សម្ងាត់បំផុត

52733
  • យន្តហោះយោធា-អវកាស ដ៏សម្ងាត់បំផុតរបស់សហរដ្ឋអាមេរិក មានឈ្មោះថា ប៊ូអ៊ីង អិច-៣៧ប៊ី ត្រូវបានតារាវិទូជនជាតិហូឡង់មួយរូបចំណាយពេលដល់ទៅ ១ ខែ ដើម្បីព្យាយាមផ្តិចយករូបភាពយន្តហោះ ដែលស្ថិតក្នុងគម្រោងអវកាសសម្ងាត់របស់សហរដ្ឋអាមេរិកមួយនេះ ។

    ព័ត៌មានលម្អិតអំពីគម្រោងនៃយន្តហោះយោធា-អវកាស ប៊ូអ៊ីង អិច-៣៧ប៊ី មិនមានការបញ្ជាក់ឲ្យបានច្បាស់លាស់នោះឡើយ  ប៉ុន្តែអ្នកតាមដានខ្លះបានអះអាងថា វាទំនងជាពាក់ព័ន្ធនឹងគំរោងបង្កើតកងទ័ពអវកាសដ៏ចម្រូងចម្រាស់របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ។

    ពាក់ព័ន្ធនឹងការបើកបង្ហាញយន្តហោះខាងលើនេះ តារាវិទូហូឡង់ ឈ្មោះ រ៉ាហ្វ វាន់ឌែប៊ឺក បាននិយាយថា រូបលោកបានព្យាយាមតាមប្រមាញ់រូបភាពយន្តហោះនោះជាច្រើនលើក ដោយនៅថ្ងៃទី ៣០ ខែមិថុនា និងម្តងទៀតនៅថ្ងៃទី ០២ ខែកក្កដា នេះ ហើយថា លោកបានអង្កេតឃើញយន្តហោះនោះ កាលពីខែឧសភា កន្លងទៅ ហើយរហូតដល់ពាក់កណ្តាលខែមិថុនា ទើបលោកអាចចាប់រូបភាពយន្តហោះសម្ងាត់នេះបាន ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី