ត្រឹមរយះពេល ៣ ខែប៉ុណ្ណោះ Alisson បង្កើតកំណត់ត្រាដ៏អស្ចារ្យមួយដែលគ្មានកីឡាករណាអាចធ្វើបាន

14955
  • Alisson Becker អ្នកចាំទីប្រេស៊ីល និង ក្លឹបហង្សក្រហម Liverpool បានក្លាយទៅជាអ្នកចាំទីដំបូងដែលបានឈ្នះពានរង្វាន់ធំៗចំនួន ៣ ក្នុងមួយរដូវកាល ។ ការឈ្នះពាននេះធ្វើឱ្យ Alisson ក្លាយជាកីឡាករដំបូងដែលអាចគ្រងពានរង្វាន់ធំៗដល់ទៅ ៣ ក្នុងរយៈពេលត្រឹមតែ ៣ ខែ ដោយពានទាំងនោះរួមមាន៖

    ១/ ពានរង្វាន់អ្នកចាំទីឆ្នើមប្រចាំក្របខណ្ឌ Premier League ដែលទទួលបាននៅខែឧសភា
    ២/ ពានរង្វាន់អ្នកចាំទីឆ្នើមប្រចាំក្របខណ្ឌ Champions League ដែលទទួលបាននៅខែមិថុនា
    ៣/ ពានរង្វាន់អ្នកចាំទីឆ្នើមប្រចាំព្រឹត្តិការណ៍ Copa America ឆ្នាំ ២០១៩ ដែលទទួលបាននៅខែកក្កដា

    Alisson ទាំងក្នុងក្រុមជម្រើសជាតិ និង ក្នុងក្លឹបហង្សក្រហម Liverpool បង្ហាញខ្លួនបានសរុបចំនួន ៦២ ប្រកួត ដោយក្នុងនោះអាចសម្អាតសំណាញ់ទី (Clean Sheet ) បានដល់ទៅ ៣៦ ប្រកួត និង នាំក្រុមទទួលបានពានរង្វាន់ចំនួន ២ គឺ ពានរង្វាន់ UEFA Champions League សម្រាប់ក្លឹប Liverpool និង Copa America សម្រាប់ប្រេស៊ីល ។

    សូមរំលឹកផងដែរថា Alisson Becker ចាប់ផ្តើមមានកេរ្តិ៍ឈ្មោះល្បីខ្លាំងនៅពេលគេផ្ទេរមកកាន់ក្លឹបហង្សក្រហម Liverpool តាំងពីខែកក្កដា ឆ្នាំ ២០១៨ ។ Liverpool បានបំបែកកំណត់ត្រាទិញ Alisson ពីក្លឹប AS Roma ក្នុងតម្លៃខ្លួនជាង ៦៦ លានផោន ប៉ុន្តែក្លឹបមិនបានខកបំណងចំពោះការចំណាយនេះទេ ព្រោះថា Alisson បានផ្ដល់សមត្ថិផលដ៏អស្ចារ្យជាច្រើនដល់ក្លឹប ៕

    ដោយ៖ តារា

    ប្រភព :
    foxsports
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី