
ក្លឹបយក្សរបស់អេស្ប៉ាញ Real Madrid បានលិចលឺមានទំនាក់ទំនងចង់នាំយកខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនកីឡាករ Mauro Icardi ពីក្លឹបយក្សរបស់អ៊ីតាលី Inter Milan នៅរដូវកាលក្រោយ ។
ប៉ុន្តែនាពេលថ្មីៗនេះកីឡាករ Mauro Icardi ក៏មិនទាន់បានទទួលការផ្តល់ជូនណាមួយពីក្លឹប Inter Milan ទាក់ទងនឹងកិច្ចសន្យាថ្មីនៅឡើយដែ ។
នាយកក្លឹប Nerazzurri ( Inter Milan ) លោក Piero Ausilio បានបញ្ជាក់ថា៖ “យើងមិនទាន់បានជួបជាមួយ Mauro Icardi នៅឡើយទេ ។ យើងចង់បន្តជាមួយគាត់ទៀត ហើយ នោះវាជារឿងសំខាន់បំផុតហើយយើងមិនមានបញ្ហាជាមួយ Icardi នោះទេ “៕
ដោយ៖ Dara Hunii