វិរះបុរសប្រេស៊ីល Rivaldo ៖ គ្មាននរណាម្នាក់សាកសមឈ្នះពាន Ballon D’or ឆ្នាំនេះ ក្រៅពី Messi នោះទេ

30199
  • នៅក្នុងបទសម្ភាសន៍មួយរបស់អតីតកីឡាករប្រេស៊ីល លោក Rivaldo បានប្រាប់ឱ្យដឹងថា Lionel Messi សាកសមបំផុតក្នុងការឈ្នះពានរង្វាន់ដ៏មានកិត្យានុភាព Ballon D’or ប្រចាំឆ្នាំ ២០១៩ នេះ ។

    លោក Rivaldo បាននិយាយថា៖ ” នៅក្នុងគំនិតរបស់ខ្ញុំ Messi គួរតែឈ្នះ Ballon d’Or នៅឆ្នាំនេះ សម្រាប់អ្វីគ្រប់យ៉ាងដែលគាត់បានធ្វើ ។ គាត់មិនបានឈ្នះពានរង្វាន់ Champions League នោះទេ ប៉ុន្តែវាជារង្វាន់បុគ្គល ( Ballon D’or ) ។ គាត់រកគ្រាប់បាល់បានយ៉ាងច្រើន ហើយសំខាន់បំផុតគឺគ្រាប់បាល់ ដូច្នេះខ្ញុំគិតថា គាត់សមនឹងទទួលបានវា ” ។

    បើទោះបីជា Lionel Messi បង្ហាញទម្រង់លេងកាន់តែអស្ចារ្យនៅក្នុងកំឡុងយុទ្ធនាការ ២០១៨/២០១៩ ជាមួយក្លឹប Barcelona ក៏ដោយ ក៏ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន រូបនេះមានស្ថិតិមិនល្អទាល់តែសោះនៅក្នុងការប្រកួតពានរង្វាន់ Copa America កន្លងទៅនេះ ។ ខ្សែប្រយុទ្ធវ័យ ៣២ ឆ្នាំរូបនេះ បានជួយឱ្យក្លឹប Barcelona គ្រង់ដំណែងជើងឯកក្របខ័ណ្ឌ La Liga ដោយស៊ុតបញ្ចូលទីបានចំនួន ៣៦ គ្រាប់ និងបញ្ចូនឱ្យមិត្តរួមក្រុមស៊ុតបាន ១៣ ដង ៕

    ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី