James បានតេទៅកាន់លោក Ancelotti បញ្ជាក់ពីបំណងប្រាថ្នាចង់ចូលរួមជាមួយក្លិប Napoli

37414
  • យោងតាមប្រភពពត៌មាននៅអ៊ីតាលី បានឱ្យដឹងថា James Rodriguez កំពុងសម្លើងឃើញថា ក្លឹប Napoli គឺជាជម្រើសតែមួយគត់សម្រាប់អនាគតរបស់ខ្លួន ។ មានរបាយការណ៍មួយចំនួនទៀតក៏បាននិយាយថា ខ្សែបម្រើរូបនេះក៏កំពុងភ្ជាប់ទំនាក់ទំនងផ្ទេរទៅកាន់ក្លឹប Atletico Madrid ផងដែរ ប៉ុន្តែកីឡាកររូបនេះបាននិយាយថា ខ្លួនចង់លេងក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹករបស់ក្លិប Real Madrid នៅអ៊ីតាលីជាង ។

    លោក Carlo Ancelotti បាននិយាយថា៖ ” គាត់ ( James ) គឺជាកីឡាករដែលខ្ញុំស្គាល់ច្បាស់ ហើយគាត់មានគុណភាពពិត ។ ជាអកុសលគាត់មិនមែនជាកីឡាកររបស់ Napoli នៅឡើយទេ ។ ប្រហែលជាគាត់នឹងអាច ឬ ប្រហែលជាគាត់នឹងមិនអាច ។ ចូរនិយាយអំពី James នៅពេលដែលគាត់ក្លាយជាកីឡាករ Napoli ដូចដែលយើងធ្វើជាមួយកីឡាករដទៃទៀត ។ បើសិនជាអ្នកចាត់ការមកពីក្លឹបមួយផ្សេងទៀតនិយាយអំពីកីឡាករ Napoli ខ្ញុំនឹងមិនសប្បាយចិត្តនោះទេ ” ។

    ក្លឹបយក្សអ៊ីតាលី Napoli បានរាយការណ៍ថា បានបង្ហាញចំណាប់អារម្មណ៍ចង់នាំយកខ្សែបម្រើសញ្ជាតិកុំឡុំប៊ីរូបនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេបានរារាំងពួកគេមិនឱ្យដេញថ្លៃក្នុងទំហំទឹកប្រាក់ដ៏ខ្ពស់បានសម្រាប់កីឡាកររូបនេះ ។ ផ្ទុយទៅវិញក្លឹបអធិរាជស Real Madrid ចាំបាច់ត្រូវតែលក់ James Rodriguez ដើម្បីអនុលោមទៅតាមច្បាប់ហិរញ្ញវត្ថុ Fair Play របស់ UEFA ។

    សូមរំលឹកផងដែរថា អតីតម្ចាស់ស្បែកជើងមាសប្រចាំពានរង្វាន់ FIFA World Cup 2014 រូបនេះត្រូវបានក្លឹប Bayern Munich ខ្ចីជើងរយះពេល ២ រដូវកាលក្នុងលក្ខខ័ណ្ឌទិញផ្ដាច់កុងត្រាចំនួន ៤២ លានអឺរ៉ូ ពីក្លឹប Real Madrid ប៉ុន្តែត្រូវបានក្លឹបយក្សអាល្លឺម៉ង់មួយនេះបញ្ចូន James Rodriguez មកឱ្យក្រុមអធិរាជស វិញក្រោយពីបញ្ចប់កិច្ចសន្យាខ្ចីជើង កាលពីចុងរដូវកាល ២០១៨/១៩ កន្លងទៅនេះ ៕

    ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី