Barcelona យល់ព្រមបង់ផ្ដាច់កុងត្រា ១២០ លានផោនហើយ ដើម្បីឆក់យក Griezmann ពី AT.Madrid

12328
  • យោងតាមការសែតបារាំង L’Equipe បានឱ្យដឹងថា ក្លឹប FC Barcelona បានយល់ព្រមបង់ប្រាក់ទិញផ្ដាច់កុងត្រារបស់តារាឆ្នើមកីឡាករ Antoine Griezmann ពីក្លឹប Atletico Madrid ហើយក្នុងតម្លៃខ្ពស់កប់ពពក ។

    ខ្សែប្រយុទ្ធជួរមុខរបស់ក្រុមជម្រើសជាតិបារាំងវ័យ ២៨ ឆ្នាំ Antoine Griezmann បានប្រកាសអំពីការចាកចេញពីកីឡដ្ឋាន Wanda Metropolitana នៅចុងបញ្ចប់នារដូវកាល ២០១៨/២០២០ បើទោះបីជាក្លឹបខ្លាំងរបស់អេស្ប៉ាញមួយនេះបានតំឡើងប្រាក់ឈ្នួលខ្ពស់បំផុតប្រចាំក្លឹបដល់គេ ក៏នៅតែមិនអាចរក្សាកីឡាកររូបនេះបានដដែល ។ ហើយបើទោះបីជាមានបញ្ហាមិនល្អរវាងក្លឹបទាំងពីរនេះក៏ដោយ ក៏ក្លឹបអ្នកមានបុណ្យ Barcelona បានឈានដល់ការបញ្ចប់កិច្ចព្រមព្រៀងនេះហើយ ដោយបង់ផ្ដាច់ចំនួន ១២០ លានផោនទៅឱ្យក្លឹប Atletico Madrid ដើម្បីនាំយក Griezmann ទៅចូលរួមជាមួយក្រុមរបស់ពួកគេនារដូវកាលថ្មីនេះ ។

    សូមរំលឹកផងដែរថា ក្លឹប Atletico Madrid បានទិញយក Antoine Griezmann ពីក្លឹប Real Sociedad ក្នុងតម្លៃផ្ទេរ ៣០ លានអឺរ៉ូ កាលពីឆ្នាំ ២០១៤ ដោយបង្ហាញខ្លួនបានចំនួន ២៥៧ លើក ស៊ុតបញ្ចូលទីបានចំនួន ១៣៣ គ្រាប់ នេះបើគិតគ្រាប់ការប្រកួតទាំងអស់ ៕

    ដោយ៖តារា

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី