ក្នុងមួយរយះចុងក្រោយនេះ ក្លឹបនៅលីគកំពូលចិន បានបោះលុយវិនិយោគទិញយកកីឡាករលំដាប់ពិភពលោកមកពីតំបន់អឺរុប ។ ខាងក្រោមនេះជាបណ្ដាកីឡាករទាំង ១០ រូប ដែលផ្ទេរទៅលេងនៅប្រទេសចិន ក្នុងតម្លៃខ្លួនខ្ពស់បំផុត៖
១០/ កីឡាករ Odion Ighalo ផ្ទេរចេញពីក្លិប Watford ទៅកាន់ CC Yatai នៅរដូវកាល ២០១៦/១៧ ក្នុងតម្លៃខ្លួន ២៥ លានដុល្លារ ។
៩/ កីឡាករ Marko Arnautovic ផ្ទេរចេញពីក្លិប West Ham ទៅកាន់ក្លឹប Guangzhou Evergrande នៅរដូវកាល ២០១៩/២០ ក្នុងតម្លៃ ២៧ លានដុល្លារ ។
៨/ កីឡាករ Ramires ផ្ទេរពីក្លឹប Chelsea ទៅកាន់ក្លឹប Jiangsu Suning កាលពីរដូវកាល ២០១៥/១៦ ក្នុងតម្លៃខ្លួន ៣១ លានដុល្លារ ។
៧/ កីឡាករ Anthony Modeste ផ្ទេរពីក្លឹប FC Koln ទៅកាន់ក្លឹប Tianjin Tianhai នារដូវកាល ២០១៨/១៩ ក្នុងតម្លៃខ្លួន ៣២ លានដុល្លារ ។
៦/ កីឡាករ Cedric Bakambu ផ្ទេរពីក្លឹប Villarreal ទៅកាន់ក្លឹប Beijing Sinobo រដូវកាល ២០១៧/១៨ ក្នុងតម្លៃផ្ទេរ ៤៥ លានដុល្លារ ។
៥/ កីឡាករ Paulinho ផ្ទេរពីក្លឹប Barcelona ទៅកាន់ក្លឹប Guangzhou Evergrande នៅរដូវកាល ២០១៨/១៩ ក្នុងតម្លៃខ្លួន ៤៥ លានដុល្លារ ។
៤/ កីឡាករ Jackson Martinez ផ្លាស់ពីក្លិប Atletico Madrid ទៅកាន់ក្លឹប Guangzhou Evergrande ក្នុងរដូវកាល ២០១៥/១៦ ក្នុងតម្លៃខ្លួន ៤៦ លានដុល្លារ ។
៣/ កីឡាករ Alex Teixeira ផ្ទេរពីក្លឹប Shaktar ទៅកាន់ក្លឹប Jiangsu Suning កាលពីរដូវកាល ២០១៥/១៦ ក្នុងតម្លៃខ្លួន ៥៦ លានដុល្លារ ។
២/ កីឡាករ Hulk ផ្ទេរពីក្លិប Zenit St. Petersburg ទៅកាន់ក្លឹប Shanghai SIPG ក្នុងរដូវកាល ២០១៦/១៧ តម្លៃខ្លួន ៦២ លានដុល្លារ ។
១/ កីឡាករ Oscar ផ្ទេរពីក្លិប Chelsea ទៅកាន់ក្លឹប Shanghai SIPG ក្នុងរដូវកាល ២០១៦/១៧ ក្នុងតម្លៃខ្លួន ៦៧ លានដុល្លារ
ដោយ៖ តារា