តាំងពីបង្កើតពានរង្វាន់ Ballon d’Or មក មានតែអ្នកចាំទី ១ រូបប៉ុណ្ណោះដែលធ្លាប់ឈ្នះពាននេះ

20542
  • Ballon d’Or គឺពានរង្វាន់ដ៏មានប្រជាប្រិយភាពបំផុតក្នុងពិភពបាល់ទាត់ ដែលផ្ដល់ឱ្យកីឡាករឆ្នើមប្រចាំឆ្នាំរៀបចំឡើងដោយទស្សនាវដ្ដីបារាំង France Football ។

    ចាប់តាំងពីបង្កើតកាលពីឆ្នាំ ១៩៥៦ មក ពោលគឺរយៈពេល ៦៣ ឆ្នាំហើយ តែមានអ្នកចាំទីតែម្នាក់ប៉ុណ្ណោះដែលធ្លាប់ឈ្នះពានរង្វាន់នេះ គឺលោក Lev Yashin របស់អតីតកីឡាករសហភាពសូវៀត ដែលឈ្នះកាលពីឆ្នាំ ១៩៦៣ ។ ក្រៅពីនេះ ពាន Ballon d’Or ភាគច្រើនបានទៅខ្សែប្រយុទ្ធ និង ខ្សែបម្រើ ដែលតែងរកគ្រាប់បាល់បានច្រើន ។

    អ្នកឈ្នះពាននេះច្រើនជាងគេ គឺកីឡាករ Cristiano Ronaldo និងកីឡាករ Lionel Messi (៥ ដងដូចគ្នា) តាមពីក្រោយដោយ លោក Michel Platini, Johan Cruyff និងលោក Marco Van Basten ដែលធ្លាប់ឈ្នះ ៣ ដងម្នាក់ ។ កាលពីឆ្នាំ ២០១៤ អ្នកចាំទី Manuel Neuer ដែលជាតួអង្គសំខាន់មួយរូបជួយអាល្លឺម៉ង់ ឈ្នះការប្រកួត World Cup បានជាប់ក្នុងបេក្ខភាព ៣ នាក់ចុងក្រោយ ប៉ុន្តែមិនបានឈ្នះនោះទេ ដោយទទួលការបោះឆ្នោតចាញ់កីឡាករ Cristiano Ronaldo ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី