បើ Lewandowski មិនចាកចេញនោះគាត់អាចក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនបំផុតនៅ Bundesliga

29570
  • Jupp Heynckes គ្រូ​បង្វឹក​របស់ Bayern Munich បាន​និយាយ​ថា កីឡាករ​ដែល Real Madrid កំពុង​តាម​ប្រមាញ់ Robert Lewandowski នឹង​អាច​បំបែក​កំណត់ត្រា​គ្រាប់​បាល់​ស៊ុតបញ្ចូល​ទី​នៅ​ក្របខណ្ឌ Bundesliga បាន ប្រសិនបើ​ខ្សែ​ប្រយុទ្ធ​រូបនេះ​មិន​ចាកចេញ​ទៅ​ណានោះ​ទេ​។

    Image result for Jupp Heynckes

    កីឡាករ​ជម្រើស​ជាតិ​ប៉ូឡូញ​រូបនេះ​ផ្ទេរមក​កាន់​ក្លឹប​នៅ​អាល្លឺម៉ង់​ភ្លាមៗ ក្រោយ​ពី​ចាក​ចេញពី Borussia Dortmund និង Lech Poznan ក្នុង​ឆ្នាំ ២០១០ ដោយ​ស៊ុត​បញ្ចូល​ទី​បាន ១៧៤ គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន ២៥២ លើក​ក្នុង​រយៈពេល​ប្រាំបី​រដូវ​កាល​នេះ​។ ក្រោយ​ពី​រក​បាន ៧៤ គ្រាប់​សម្រាប់ Dortmund កីឡាករ Lewandowski បាន​ផ្លាស់​ទៅ​កាន់ទឹកដី Allianz Arena ក្នុង​ឆ្នាំ ២០១៤ ហើយ​គាត់​ក៏រក​បាន​មួយ​រយគ្រាប់​ជា​មួយ Bayern ។

    Image result for Jupp Heynckes Lewandowski

    ទម្រង់​លេង​បែបនេះ​បាន​ធ្វើឲ្យ​គាត់​មាន​ការ​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​ក្រុម Los Blancos (Real) ហើយ​ពួកគេ​នឹង​មិន​ឈប់​តាម​ប្រមាញ់​កីឡាករ​រូបនេះ​ទេ ទោះបី​ជា​ប្រធាន​ក្លឹប Bayern លោក Karl-Heinz Rummenigge បាន​លើក​ឡើង​ថា កីឡាករ​វ័យ ២៩ ឆ្នាំ​រូប​នេះនឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាកចេញ​ក៏​ដោយ​។ ថ្លែង​ចំពោះ​ការ​មន្ទិល​សង្ស័យ​ថ្មីៗ​នេះ លោក Heynckes ដែល​ជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​បាន​ច្រើនជាង​គេ​លំដាប់​ទី​បី​នៅ​ក្របខណ្ឌ​លីគ (២២០ គ្រាប់) ជឿ​ថា ខ្សែ​ប្រយុទ្ធ​ដ៏​ឆ្នើម​របស់គាត់​នឹង​បំបែក​កំណត់ត្រា​ស៊ុត​បញ្ចូល​ទី​របស់​គាត់​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។

    Related image

    គ្រូ​បង្វឹក​វ័យ ៧២ ឆ្នាំ​រូបនេះ​បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​នៅ​មុន​ការប្រកួត​ជា​មួយ​ក្រុម Borussia Dortmund ថា “ខ្ញុំដឹង​អំពី​ព័ត៌មាន​នៅ​អេស្ប៉ាញ វា​ពោរពេញ​ទៅ​ដោយ​ពាក្យចចាម​អារ៉ាម​ ។ ខ្ញុំ​គិត​ថា Lewandowski នឹង​បំបែក​កំណត់ត្រា​ស៊ុត​បញ្ចូល​ទី​នៅ Bundesliga របស់​ខ្ញុំ ក្នុង​រយៈ​ពេល ២ ឬ ៣ ឆ្នាំ​ខាង​មុខ​នេះ​ ”  ៕

    ដោយ៖ Dara Hunii

    ប្រភព :
    foxsportsasia
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី