ព្រឹត្តិការណ៍បាល់ទាត់ក្នុងសាលថ្នាក់ជាតិលើកទី៣ ឆ្នាំ ២០១៩ នេះ មានលក្ខណៈពិសេសប្រសើរជាងឆ្នាំកន្លងទៅ

11551
  • ព្រឹត្តិការណ៍បាល់ទាត់ ក្នុងសាលថ្នាក់ជាតិលើកទី៣ ឆ្នាំ ២០១៩ នេះ មានលក្ខណៈពិសេសប្រសើរជាងឆ្នាំកន្លងទៅ នេះបើតាមអោយដឹងពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលបានរៀបចំពិធីចាប់ឆ្នោតចែកពូល ដោយមាន ២០ ក្រុមចូលរួម ក្នុងសន្និសិទសាព័តមាន ខណះគម្រោងដំណើរប្រកួតជាផ្លូវការ នឹងធ្វើឡើងនៅថ្ងៃទី ១៣ ខែកក្កដា ដល់ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៩ នេះតទៅ ។

    ឯកឧត្តម ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានមានប្រសាសន៍ថា ឆ្នាំទី ៣ នេះ មានលក្ខណៈពិសេសប្រសើរជាង ២ លើកកន្លងទៅ ដោយសំអាងលើលក្ខណៈវិនិច្ឆ័យចំនួន ២ គឺក្រុមទាំងអស់លេងបានច្រើនប្រកួត ហើយក្រុម ដែលមានបច្ចេកទេសខ្ពស់ជាងគេ ក្នុងឆ្នាំ ២០១៩ នេះ នឹងត្រូវបានជ្រើសរើសឲ្យចូលរួមប្រកួតលីគបាល់ទាត់ក្នុងសាល ២០២០ ដើម្បីអភិវឌ្ឍន៍កីឡាបាល់ទាត់ក្នុងសាលឆ្ពោះទៅស៊ីហ្គេម ឆ្នាំ ២០២៣ កីឡាករនឹងមានឱកាសលេងច្រើនទាំងលីគ និង ពានរង្វាន់ផង ។ អនុប្រធានសហព័ន្ធរូបនេះ យុទ្ធសាស្រ្តឆ្នាំនេះ គឺសហព័ន្ធមានផែនការអភិវឌ្ឍបាល់ទាត់ក្នុងសាលថ្នាល និងយុវជន នៅតាមសាលារៀន តាមកម្រិតអាយុនានា ដើម្បីគោលដៅស៊ីហ្គេម លើកទី ៣២ នាឆ្នាំ ២០២៣ នៅកម្ពុជា ពីព្រោះយុវជន គឺជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍបាល់ទាត់ទីលានធំម្ខាង ១១ នាក់ផងដែរ ។

    សូមបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ក្នុងសាលថ្នាក់ជាតិ លើកទី៣ រដូវកាល ២០១៩ នេះ មាន ២០ ក្រុមចូលរួមដោយចែកចេញជា ៤ ពូល ក្នុង ១ ពូលៗមាន ៥ ក្រុម ដោយដំណាក់កាលទី១ ត្រូវលេងសន្សំពិន្ទុវិលជុំ ក្នុងពូល ហើយ ២ ក្រុមដែលមានពិន្ទុខ្ពស់ៗជាងគេ ក្នុងពូលនីមួយៗ រួមទាំងចំណាត់ ថ្នាក់លេខ៣ ល្អ ២ ក្រុមផ្សេង ទៀតនឹងត្រូវឡើងទៅលេង ក្នុងដំណាក់កាលទី២ ដែលវគ្គនេះនឹងត្រូវបែង ចែកជា ២ ពូលទៀត ដើម្បីស្វែងរកក្រុមខ្លាំងៗចំនួន ៤ ក្រុម ឡើងទៅលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង ផ្តាច់ព្រ័ត្រ ៕

    ដោយ៖ តារា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី