Pep ថា៖ Kyle Walker ជាខ្សែការពារល្អបំផុតក្នុងលោក

18248
  • Pep Guardiola បាន​និយាយ​ថា Kyle Walker មាន​សមត្ថភាព​ខ្ពស់​ដូច​នឹង Philipp Lahm និង Eric Abidal ដោយសារ​តែ​គាត់​ចេះ​បត់បែន​តាម​កាលៈ​ទេសៈ។ ខ្សែ​ការពារ​ស្តាំ​របស់ Manchester City ត្រូវ​បាន​ដាក់​ឲ្យលេង​ជា​ខ្សែ​ការពារ​កណ្តាល​តាម​រយៈការ​រៀបចំ​របស់​គ្រូ​បង្វឹក​ជម្រើស​ជាតិ​អង់គ្លេស Gareth Southgate នៅ​ក្នុង​ការប្រកួត​មិត្តភាព​ជាមួយ​ហូឡង់ និង​អ៊ីតាលី​ ។

    Image result for Pep Guardiola with Kyle Walker

    Guardiola ដែល​បាន​បណ្តុះ​បណ្តាល Abidal នៅ Barcelona និង Lahm នៅ Bayern Munich ក្នុង​តួនាទី​ផ្សេង​គ្នា​នោះ មាន​ការពេញ​ចិត្ត​ដែល​ឃើញ Southgate ដាក់​ខ្សែ​ការពាររបស់​គាត់​ឲ្យ​លេង​តាម​របៀប​នេះ​។​ ថ្លែង​ទៅកាន់​អ្នក​សារ​ព័ត៌មាន ខណៈ​ពេល​ដែល​កូន​ក្រុម​របស់គាត់​បាន​វិល​ត្រឡប់​មក​ពីបំពេញ​កាតព្វកិច្ច​សម្រាប់​ជាតិ ។

    Image result for Pep Guardiola with Kyle Walker

    “Walker មាន​សមត្ថភាព​ក្នុងការ​លេង​ក្នុង​តំណែង​នោះ ខ្ញុំគិត​ថា​វាជា​ការសម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​របស់ Gareth Southgate ព្រោះ​គាត់​អាច​លេង​ក្នុង​តំណែង​ទាំង​ពីរ​បាន​។ ជាមួយ​នឹង​ខ្សែការពារ​បី​នាក់​នៅ​ក្រោម អ្នក​នឹង​អាច​ជួយ​ខ្សែ​បម្រើ​បាន​បន្ថែម​ទៀត ព្រោះ​កាយ​សម្បទា​របស់​គាត់​មាន​អំណោយ​ផល​ណាស់​ ។ គាត់​មាន​ល្បឿន​លឿន មាន​ភាព​ឆ្លាតវៃ ពូកែ​ប៉ះបាល់​ខ្លី និង​បាល់​វែង អាច​ឡើង​លើ និង​ចុះការពារ​វិញ​បាន​យ៉ាង​រហ័ស​។ ដូច្នេះ គាត់​ស័ក្តិសម​នឹង​លេង​នៅ​តំណែង​នោះ​ណាស់​” ។

    Image result for Pep Guardiola with Kyle Walker

    “គាត់​ជា​កីឡាករ​មាន​ចិត្ត​ទូលាយ ហើយ​មិន​ប្រកាន់​តំណែង​លេង​ទេ ឲ្យ​តែ​គាត់​អាច​លេងបាន​ ។ ទាំង Abidal និង Philipp Lahm អាច​លេង​បាន​ក្នុង​តំណែង​ច្រើន ហើយ​អាច​សម្រប​ខ្លួនបាន​យ៉ាង​ឆាប់​រហ័ស ព្រោះ​ពួកគេ​ពោរពេញ​ដោយ​សមត្ថភាព​ពេញ​ខ្លួន ហើយ Kyle ក៏​អញ្ចឹង​ដែរ​”។

    Related image

    Guardiola បាន​បន្ថែម​ទៀត​ថា គាត់​នឹង​មិន​ជ្រៀតជ្រែក​លើការ​រៀបចំ​របស់ Southgate ដែល​ចង់​ដាក់ Walker ឲ្យ​លេង​នៅ​ខ្សែ​ណា​សម្រាប់​ការប្រកួត World Cup នោះ​ទេ។ ទាំងនោះ​គឺ​ជា​ការសម្រេច​ចិត្ត​របស់​គាត់ ខ្ញុំ​មិន​ឡូកដៃ​ក្នុង​រឿង​នោះ​ទេ​។ Walker មិន​បានលេង​នៅ​ក្នុង​តំណែង​នោះ​ទេ (សម្រាប់ Man City) ប៉ុន្តែ​ការ​សម្រេច​ចិត្ត​សម្រាប់​ក្រុម​ជម្រើសជាតិ​គឺ​ស្ថិត​លើ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ ៕

    ដោយ៖ Dara Hunii

    ប្រភព :
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី