
ក្លឹបជើងឯកលីគកំពូលអុីតាលី Juventus មានការផ្លាស់ប្តូរជាច្រើនក្រោយពេលដែលលោក Andrea Agnelli ក្លាយជាប្រធានក្លឹបមួយនេះ ។ កុំហុសជាច្រើនក្នុងសម័យកាលលោក Secco និងលោក Gigli មិនមានទៀតនោះទេ ក្រោមការដឹកនាំរបស់លោកលោក Andrea ។
ម្ចាស់ក្លឹប Juventus
ក្រោយពីបានចូលមកដឹកនាំក្លឹបនេះភ្លាមលោក Andrea លោកក៏បានចាប់ផ្តើមធ្វើការផ្លាស់ប្តូរអ្វីគ្រប់យ៉ាងនៅទីនោះ ដោយរួមទាំងការសាងសង់កីឡដ្ឋានថ្មីដ៏ធំផងដែរ ។ ការនាំចូលកីឡាករល្អៗមួយៗចំនួនដូចជា Pogba, Tevez, Llorente , Khedira, Can, Coman ក៏ដូចជា Rabiot និង Ramsey សុទ្ធតែបានរួមចំណែកនាំជោគជ័យមកកាន់ក្លឹបមួយនេះ ។
ពាក់ព័ន្ធនឹងការនាំយកកីឡាករចូលក្លឹបដោយមិនអស់ថ្លៃផ្ទេរ ឬ ក្នុងតម្លៃដ៏ទាបនោះគឺមកពីពួកគេចូលចិត្តទាក់ទងដោយផ្ទាល់ ធ្វើឱ្យកីឡាករទាំងនោះយល់ថា ក្លឹបពិតជាចង់បានរូបគេដោយស្មោះ ហើយកីឡាករទាំងនោះក៏តែងស្រម៉ៃចង់លេងប្រកៀកស្មារគ្នាជាមួយកំពូលកីឡាករដូចជាកីឡាករ Cristiano Ronaldo , Pjanic, Chiellini, Dybala ជាដើម ។
ក្រៅពីនោះនៅមានការលេងនៅវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ពីរលើក និងការត្រួតត្រាលីគកំពូលអុីតាលី ( Serie A ) ជាច្រើនសម័យកាល ការរៀបចំកែប្រែនិមិត្តសញ្ញាក្លឹប និង ការកែលម្អការងារម៉ាខេធីងជាច្រើនទៀត ។ ក្រៅពីនេះក្លឹបសេះបង្កង់ជាក្លឹបដែលត្រូវបានទទួលស្គាល់ថា ជាក្លឹបកំពូលមួយក្នុងចំណោមក្លឹបធំៗនៅអឺរ៉ុបផងដែរ និងជាក្លឹបមានជាងគេលើពិភពលោក លំដាប់ទី ៩ និងលំដាប់ទី ១ នៅអុីតាលី ផងដែរ ៕
ដោយ៖ តារា