Neymar ៖ ខ្ញុំមិនមែនជា កីឡាករគំរូដ៏ល្អឥតខ្ចោះ ហើយក៏មិនមែនជា វីរបុរស នោះដែរ

16731
  • តារាឆ្នើមរបស់ក្លឹប Paris Saint-Germain កីឡាករ Neymar បានទទួលស្គាល់ថា ខ្លួនមិនមែនជា “តារាគំរូដ៏ល្អឥតខ្ចោះ” ហើយក៏មិនមែនជា “វីរបុរស” នោះដែរ ។

    ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលរូបនេះបានចំណាយពេលជិត ២ ឆ្នាំជាមួយនឹងក្លិប Paris Saint-Germain ប៉ុន្តែពាក្យចចាមអារ៉ាមដែលបាននិយាយរូបគេកំពុងមិនសប្បាយចិត្តជាមួយទំនាក់ទំនងរវាងមិត្តរួមក្រុម និងជាមួយថ្នាក់ដឹកនាំក្លឹប ។ ថ្មីៗនេះកីឡាករវ័យ ២៧ ឆ្នាំរូបនេះមិនបានត្រឡប់ទៅហ្វឹកហាត់ដើម្បីត្រៀមប្រកួតមុនបើករដូវកាលនាដើមខែនេះឡើយ ដោយសារការរំពឹងទុកថា រូបគេចង់វិលត្រឡប់ទៅកាន់ក្លឹប Barcelona វិញ ខណៈដែលលោក Leonardo នាយកប្រតិបត្តិកីឡា PSG បានអះអាងថា ខ្សែប្រយុទ្ធរូបនេះអាចនឹងចាកចេញបាន ប្រសិនបើតម្លៃត្រូវរ៉ូវគ្នា ។

    អតីតតារាបាល់ទាត់ Barcelona វ័យ ២៨ ឆ្នាំ រូបនេះបាននិយាយថា៖ ” ខ្ញុំមិនមែនជាវីរៈបុរសទេ ហើយក៏មិនមែនជាតារាគំរូដ៏ល្អឥតខ្ចោះដែរ ហើយខ្ញុំក៏មានពេលដ៏អាក្រក់របស់ខ្ញុំដែរ នៅពេលខ្ញុំចង់ត្រលប់ទៅផ្ទះវិញ ហើយលាក់ជាមួយមិត្តភក្តិនិងក្រុមគ្រួសាររបស់ខ្ញុំ ” ។

    Neymar បន្តថា៖ ” ខ្ញុំមិនមែនជាវីរបុរសដែលគ្រប់គ្រងសម្ពាធទាំងអស់នៅក្នុងពិភពលោកនោះទេ ប៉ុន្តែខ្ញុំខិតខំប្រឹងប្រែងព្រោះខ្ញុំដឹងថា អ្វីដែលខ្ញុំបានក្លាយជាមិនត្រឹមតែគ្រួសារ និង កូនប្រុសរបស់ខ្ញុំនោះទេ ប៉ុន្តែសម្រាប់កុមារភាគច្រើនដែលនៅទីនេះ ។ ខ្ញុំដឹងថា ខ្ញុំមានការទទួលខុសត្រូវដ៏ធំបំផុត ហើយខ្ញុំចង់ធ្វើតាមរបៀបដ៏ល្អបំផុតតាមដែលអាចធ្វើទៅបាន ។ ជាទូទៅត្រូវមានភាពស្មោះត្រង់ នោះគឺជារឿងសំខាន់បំផុត ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី