Dele Alli ស៊ុត ២ គ្រាប់ម្នាក់ឯងធ្វើឱ្យ Spur សងសឹក Chelsea បានសម្រច

61538
  • ការប្រកួតដណ្ដើមពានរង្វាន់ក្របខ័ណ្ឌ Premier League ឈានដល់សប្ដាហ៍ទី ៣១ ហើយ ក្នុងនោះក្រុម មាន់ក្នាយមាស Tottenha Hotspur ត្រូវទៅសួរសុខទុកក្រុម តោខៀវ Chelsea នៅកីឡាដ្ឋាន Stamford Bridge ។

    ក្រុមតោខៀវ Chelsea បានស៊ុតនាំមុខមួយគ្រាប់ទៅលើក្រុម Spur ដោយកីឡាករ Alvaro Morata នៅនាទី ៣០ ប៉ុន្តែក្រុម Spur ក៏បានតបតមួយគ្រាប់វិញផងដែរនៅចុងតង់ទីមួយ ដោយកីឡាករ Eriksen  ( នាទី ៤៥ + ១ ) ។

    ចូលដល់តង់ទី២ ក្រុមមាន់ក្នាយមាសបានបន្ថែមការប្រយុទ្ធរកបានពីរគ្រាប់បន្ថែមទៀតដោយកីឡាករ Dele Alli ទាំងពីរគា្រប់នៅនាទី​ ៦២’ និង ៦៦’ ធ្វើឲក្រុមការពារដំណែងជើងឯកមិនអាចតបតវិញបាននោះទេ ។

    ដូច្នេះក្រុម Tottenham Hotspur បានបំបាក់ក្រុមតោខៀវ Chelsea យ៉ាងចាស់ដៃក្នុងលទ្ធផល ៣-១ ធ្វើឲក្រុម Chelsea ពិបាក់រកន្លែងកំពូលតារាងទាំង ៤ ណាស់ដោយនៅពីក្រោយក្រុម Spur រហូតដល់ ៨ ពិន្ទុ ឯណោះ ៕

    ទស្សនាវិដេអូ Highlight ទាំងអស់គ្នា៖

    ដោយ៖ Dara Hunii

    ប្រភព :
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី