តារាស្រីវ័យក្មេង កុសម៉ា លីនដា ឡើងស៊េរីរថយន្តទំនើបម៉ាក Range Rover ក្រោយពីទទួលប្រជាប្រិយខ្លាំង

22097

តារាសម្តែង កុសម៉ា លីនដា បានបង្ហាញរថយន្តទំនើបម៉ាក Range Rover ពណ៌ខ្មៅថ្មីសន្លាងដែលនាងបានអះអាងថា ជាសមាជិកថ្មីរបស់ខ្លួន ។ ក្នុងនោះក៏មានការសរសើរពីភាពមានបានរបស់តារាសម្តែងវ័យក្មេងរូបនេះគ្រប់ៗគ្នាផងដែរ ។

កុសម៉ា លីនដា ត្រូវបានគេស្គាល់ថា ជាកូនស្រីរបស់តារាសម្តែង និង ចម្រៀងលោក រតនា ។ ពិតជាស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ពិតមែនពេលនេះ កុសម៉ា លីនដា កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនជាច្រើន តាមរយៈការលេចមុខនៅក្នុងការសម្តែងរឿងជាច្រើន ។ ស្របពេលការងារកំពុងលេចធ្លោពេលនេះស្រីស្អាត កុសម៉ា លីនដា បានបង្អួតរថយន្តទំនើបម៉ាក Range Rover ពណ៌ខ្មៅរលោងស្រិល ដោយលើកឡើងថា ជាសមាជិកថ្មីរបស់នាង ។ ក្នុងនោះក៏មានការសរសើរថា កុសម៉ា លីនដា នៅក្មេងសោះតែមានលទ្ធភាពទិញរថយន្តទំនើបតម្លៃរាប់ម៉ឺនដុល្លារពិតជាជោគជ័យខ្លាំងមែន ។

ស្រីស្អាត កុសម៉ា លីនដា ត្រូវបានគេចាត់ទុកជាតារាសម្តែងស្រីវ័យក្មេងដែលមានរូបសម្រស់ស្រស់ស្អាតសោភា ។ ខណះនាងក៏លេចមុខនៅក្នុងរឿងជាច្រើនដែលមានទាំងរឿងភាគ និង រឿងដុំ រួមទាំងស្ប៉តពាណិជ្ជកម្មនានាជាច្រើនផងដែរ ៕

ដោយ៖ នីតា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី