Hyundai បញ្ចេញរថយន្តម៉ូដែល Sonata ស៊េរីឆ្នាំ ២០២០ បំពាក់ដំបូលសូឡា ជិះស្ទើរតែមិនអស់សាំង

9895
  • ក្រុមហ៊ុនផលិតរថយន្តយក្សកូរ៉េខាងត្បូង Hyundai បានបញ្ចេញរថយន្តប្រភេទ Sedan ដ៏ពេញនិយមរបស់ខ្លួន គឺ Sonata មានប្រភេទ Hybrid ស៊េរីឆ្នាំឆ្នាំ ២០២០ ដោយបំពាក់បច្ចេកវិទ្យាប្រអប់លេខថ្មី ហៅថា Active Shift Control (ASC ) ។

    ផ្អែកលើម៉ូដែល Sonata ជំនាន់ចុងក្រោយបង្អស់ រថយន្ត Sonata Hybrid នេះ ទទួលបានការរចនាកាន់តែទាក់ទាញ ។ រឹតតែពិសេសជាងនេះទៅទៀត វាបានបំពាក់ដំបូលសូឡាដើម្បីសាកអាគុយពីពន្លឺព្រះអាទិត្យទៀតផង ។ ក្រុមហ៊ុន Hyundai អះអាងថា ការសាកភ្លើងអាគុយពីដំបូលសូឡា ៦ ម៉ោងក្នុងមួយថ្ងៃ អាចឱ្យ Sonata Hybrid បើកបានចម្ងាយសរុបចំនួន ១,៣០០ គីឡូម៉ែត្រក្នុងមួយឆ្នាំ ។

    គួរឱ្យដឹងថា មុខងារ Active Shift Control (ASC) ថ្មី ដែលបំពាក់លើ Sonata Hybrid ជួយឱ្យរថយន្តចូលលេខលឿនជាងមុន ៣០% ហើយថែមទាំងជួយដល់ការជាន់បង្ខំ , សន្សំសំចៃសាំង ហើយប្រអប់លេខធន់ប្រើបានយូរជាងមុនទៀតផង ។
    Sonata Hybrid ឆ្នាំ ២០២០ ប្រើម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ (ប្រភេទ Smartstream G2.0 GDi HEV) ដំណើរការជាមួយម៉ូទ័រអគ្គិសនីមួយ ដែលបង្កើតកម្លាំងសរុបបាន ១៩២ សេះ ហើយប្រើប្រអប់លេខ Hybrid ៦ វគ្គ ។ ជាមធ្យមរថយន្ត Hybrid នេះស៊ីសាំងត្រឹម ៥ លីត្រប៉ុណ្ណោះសម្រាប់ការបើកបរចម្ងាយ ១០០ គីឡូម៉ែត្រ ។ ក្រៅពីសន្សំសំចៃ Sonata Hybrid ក៏បំពាក់នូវមុខងារសុវត្ថិភាពជាច្រើនដូចជា Forward Collision-Avoidance Assist With Pedestrian/Cyclist Detection និង Autonomous Braking ក៏ដូចជា Lane Follow Assist ជាដើម ៕

    ដោយ៖ បូណា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី