ក្រុមហ៊ុនមេ PUBG សហការជាមួយក្រុមហ៊ុន BMW អភិវឌ្ឍបច្ចេកវិទ្យារថយន្តបើកស្វ័យប្រវត្តិ

20542
  • ក្រុមហ៊ុនផលិតរថយន្តយក្សរបស់អាល្លឺម៉ង់ BMW និង ក្រុមហ៊ុនហ្គេមយក្សរបស់ប្រទេសចិន Tencent ដែលជាអ្នកបង្កើតហ្គេមដ៏ល្បី PUBG បានចាប់ដៃគ្នាបង្កើតមជ្ឈមណ្ឌលកុំព្យូទ័រថ្មីមួយក្នុងប្រទេសចិន ដែលនឹងចូលរួមក្នុងការអភិវឌ្ឍបច្ចេកវិទ្យារថយន្តបើកស្វ័យប្រវត្តិ ។

    ជាងនេះទៅទៀតក្រុមហ៊ុនយក្សទាំងពីរនឹងធ្វើការរួមគ្នាដើម្បីអភិវឌ្ឍបច្ចេកវិទ្យា និង ផលិតផលដែលសមស្របសម្រាប់លក្ខខណ្ឌចរាចរក្នុងប្រទេសចិនផងដែរ ។ គម្រោងនេះត្រូវបានឱ្យឈ្មោះថា D3 ឬ Data Driven Development ។ មជ្ឈមណ្ឌលកុំព្យូទ័រថ្មីដែលនឹងចាប់ផ្តើមប្រតិបត្តិការនៅចុងឆ្នាំនេះនឹងផ្តល់រថយន្តដែលមានសមត្ថភាពក្នុងការប្រមូលទិន្នន័យ ដើម្បីធ្វើឱ្យពួកគេមាន លទ្ធភាពអាចបើកបរស្វ័យប្រវត្តិពាក់កណ្តាល (Semi-autonomous) និងពេញលេញបាន (Fully autonomous) ។
    ប្រព័ន្ធ Cloud Computing និង Database ដ៏ធំសម្បើមរបស់ក្រុមហ៊ុន Tencent នឹងផ្តល់ឱ្យក្រុមហ៊ុន BMW នូវហេដ្ឋារចនាសម្ព័ន្ធដែលត្រូវការដើម្បីអភិវឌ្ឍរថយន្តបើកបរដោយស្វ័យប្រវត្តិ ។

    ក្នុងនោះ BMW មានគម្រោងបញ្ចេញរថយន្តអាចបើកបរស្វ័យប្រវត្តិពាក់កណ្តាល កម្រិត ៣ (Level 3 semi-autonomous) ក្នុងប្រទេសចិន នៅឆ្នាំ ២០២១ ខាងមុខ ដែលទាមទារថាមពលកុំព្យូទ័រដ៏ធំ សម្រាប់ការវិភាគទិន្នន័យក្នុងពេលជាក់លាក់ដែលទទួលបានពីដងផ្លូវ និង ចរាចរណ៍ ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី