
Les Bleus ( ក្រុមជម្រើសជាតិបារាំង) គឺជាក្រុមមួយដែលនឹងធ្វើឲក្រុមទាំងអស់មានការភ័យព្រួយសម្រាប់ការប្រកួតដណ្ដើមពានរង្វាន់ World Cup នៅប្រទេសរុស្ស៊ីខាងមុខនេះ ។
កីឡាកររបស់ក្លឹបបីសាចក្រហម Pogba បាននិយាយថា៖ “យើងមានកីឡាករពោពេញដោយសមត្តិភាពដើម្បីឈ្នះការប្រកួត World Cup យើងមានក្រុមដ៏អស្ចារ្យ “។
“វានៅតែមានការងារជាច្រើនដែលត្រូវធ្វើដោយសារតែការប្រកួតទល់នឹងក្រុមខ្សោយជាង យើងនៅមានបញ្ហាជាច្រើននៅឡើយ។ ដោយសារតែយើងជាក្រុមជម្រើសជាតិបារាំងមិនមែនមានន័យថាយើងនឹងឈ្នះរាល់ការប្រកួត ៥ ទល់នឹង ០ គ្រប់ការប្រកួតទាំងអស់នោះទេ” ៕
ដោយ៖ Dara Hunii