ទិញមកមិនទាន់បានតាំងលេងផង ឥឡូវកីឡាករចំណូលថ្មី Ferland Mendy រងរបួសដេកពេទ្យបាត់

8184
  • ក្លិប Real Madrid បានបង្ហើបឱ្យដឹងថា កីឡាករចំណូលថ្មីរបស់ខ្លួន គឺខ្សែការពារ Ferland Mendy នឹងគ្មានវត្តមាននៅក្នុងជំនួបប៉ះជាមួយក្លឹប Atletico Madrid នោះឡើយ ដោយសារតែបញ្ហារបួស ។ ក្លឹប Real Madrid បានធ្វើការបញ្ជាក់ថា៖ ” បន្ទាប់ពីការធ្វើតេស្តទៅលើកីឡាករ Ferland Mendy នៅ Real Madrid Medical Services កីឡាកររូបនេះត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានរបួសសាច់ដុំកំភួនជើងខាងស្ដាំ នឹងកំពុងបន្តការវាយតម្លៃ ” ។

    ទោះបីជាទើបតែចូលរួមជាមួយក្រុមអធិរាជស Real Madrid ហើយបានទទួលរងរបួសភ្លាមៗយ៉ាងណាក៏ដោយ ប៉ុន្តែអតីតតារាជើងចាស់លោក Christian Karembeu គិតថា ខ្សែការពារសញ្ជាតិបារាំងវ័យក្មេងរូបនេះនឹងមានអនាគតដ៏ត្រចះត្រចង់នៅទឹកដី Santiago Bernabeu ។ លោកបាននិយាយថា៖ ” ខ្ញុំគិតថា Ferland Mendy ចុះហត្ថលេខាជាមួយនឹង Real Madrid គឺជាឱកាសដ៏ល្អសម្រាប់ទាំងក្លឹប និង កីឡាករ ហើយវាកាន់តែល្អសម្រាប់គម្រោងថ្មីរបស់លោក Zinedine Zidane ” ។

    សូមបញ្ជាក់ផងដែរថា ខ្សែការពារស្លាបឆ្វេងវ័យ ២៤ ឆ្នាំ កីឡាករ Ferland Mendy ត្រូវបានក្លឹបយក្សអេស្ប៉ាញ Real Madrid ចុះហត្ថលេខារយះពេល ៦ ឆ្នាំ ជាមួយតម្លៃផ្ទេរ ៤៨ លានអឺរ៉ូ ពីក្លឹបនៅបារាំង Lyon កាលពីថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៩ កន្លងទៅនេះ ដើម្បីចូលរួមជាមួយក្លឹបសម្រាប់រដូវកាលថ្មី ២០១៩/២០២០ ខាងមុខនេះ ៕

    ដោយ៖ តារា

    ប្រភព :
    Tribuna
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី