ញ៉ាក់សាច់!ពេលឃើញសមត្ថភាពរថយន្តភីកអាប់ប្រើអគ្គីសនីរបស់ Ford អូសទូរថភ្លើងធ្វើមិនដឹង(វីដេអូ)

17138
  • ក្រុមហ៊ុនផលិតរថយន្ត Ford បានបញ្ចេញវីដេអូមួយបង្ហាញពីសមត្ថភាពការអូសសណ្ដោងនៃរថយន្តម៉ូដែល Ford F-150 ប្រភេទផលិតផលគំរូ ដែលជាប្រភេទរថយន្តប្រើប្រាស់កម្លាំងអគ្គិសនីសុទ្ធ ។

    គេបានប្រើរថយន្តភីកអាប់អគ្គិសនីនេះអូសទាញទូរថភ្លើងដឹកទំនិញចំនួន ១០ ដែលក្នុងនោះមានផ្ទុករថយន្ត F-150 ចំនួន ៤២ គ្រឿងមានទម្ងន់សរុបជាង ៥០០ តោនឯណោះ ដោយវាអាចអូសបានចម្ងាយប្រហែល ៣០៥ ម៉ែត្រ ។  ក្រុមហ៊ុន Ford បានបញ្ជាក់អំពីការអភិវឌ្ឍរថយន្តភីកអាប់អគ្គិសនីសុទ្ធនេះកាលពីខែមករា ។ ត្រូវរង់ចាំច្រើនឆ្នាំទៀតទើបវាបង្ហាញមុខជាផ្លូវការលើទីផ្សារ ប៉ុន្តែមុនការបញ្ចេញប្រភេទអគ្គិសនីសុទ្ធនេះ ប្រភេទ Hybrid នៃ F-150 នឹងបង្ហាញមុខឡើង ដែលគេរំពឹងថា នឹងចេញលក់នៅឆ្នាំ ២០២០ នេះ ៕

    ទស្សនាវីដេអូទាំងអស់គ្នា៖

    ដោយ៖ បូណា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី