Samsung ប្រកាសចេញលក់ស្មាតហ្វូនអាចបត់បានរបស់ខ្លួនសារជាថ្មី ក្រោយពីដោះស្រាយបញ្ហារួចរាល់

40302
  • ក្រុមហ៊ុនយក្សកូរ៉េខាងត្បូង Samsung បានប្រកាសថា ខ្លួនបានបញ្ចប់ការរចនាឡើងវិញរួចរាល់ហើយចំពោះទូរស័ព្ទអាចបត់បាន Galaxy Fold ហើយនឹងដាក់លក់ទីផ្សារចាប់ពីខែកញ្ញា ខាងមុខនេះតទៅ ។

    គួររំលឹកឱ្យដឹងថា Samsung Galaxy Fold បានដាក់ឱ្យបញ្ជាទិញកាលពីដើមឆ្នាំ ២០១៩ នេះ ប៉ុន្តែត្រូវពន្យារពេលវិញ បន្ទាប់ពីជួបបញ្ហាអេក្រង់ ។ Galaxy Fold កាលពីមុន មានបិទស្រទាប់ប្លាស្ទិកការពារមួយនៅលើអេក្រង់ ដែលបានធ្វើឱ្យគេគិតថា ជាប្លាស្ទិកការពារ (Screen Protector) ហើយក៏នាំគ្នាបកចេញ ដែលជាហេតុនាំឱ្យអេក្រង់របស់វាជួបបញ្ហាតែម្តង ។ ទោះបីជាយ៉ាងណាក៏ដោយ ឥឡូវនេះ Samsung បានអះអាងថា ខ្លួនបានធ្វើឱ្យត្រចៀកបត់កាន់តែមាំ ហើយថែមទាំងបន្ថែមគម្របការពារពីធូលីដី និង កែលំអលើអេក្រង់របស់វាថែមទៀតផង ។

    Galaxy Fold ពីមុន ត្រូវបានដាក់លក់ក្នុងតម្លៃ ១,៩៨០ ដុល្លារ លើទីផ្សារបរទេស ដោយប្រើអេក្រង់ ៧,៣ អ៊ីង និង ៤,៦ អ៊ីង (ពេលបត់) ។ វាបំពាក់កាមេរ៉ាក្រោយ ៣ គ្រាប់ ដោយមាន Lens ធម្មតាទំហំ ១៦ MP, Lens Telephoto ទំហំ ១២ MP និង Lens ទូលាយ ទំហំ ១៦ MP ។ ចំណែកឯកាមេរ៉ាមុខវិញក៏មាន ៣ គ្រាប់ដែរ គឺ Lens ធម្មតា ទំហំ ១០ MP, Lens ទូលាយ ទំហំ ៨ MP និង Lens មួយគ្រាប់ទៀត ទំហំ ១០ MP ។ វាដំណើរការដោយឈីបប្រភេទ Qualcomm Snapdragon 855 ជាមួយនឹង RAM ទំហំ ១២ GB និង Memory ៥១២ GB ហើយមានថាមពលថ្ម ទំហំ ៤៣៩០ mAh ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី