រូបថតប៉ុន្មានសន្លឹកនេះធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលនិងចោទសួរថា តើ Selena កំពុងពោះធំឬក៏យ៉ាងណា?

21876
  • ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ តារាចម្រៀងល្បីឈ្មោះនាង Selena Gomez បានធ្វើដំណើរកម្សាន្តយ៉ាងសប្បាយរីករាយដើម្បីអបអរខួបកំណើតគម្រប់ ២៧ ឆ្នាំរបស់នាងជាមួយមិត្តភក្តិក្នុងប្រទេសអ៊ីតាលី ។ ជាជាងចំណាយពេលប្រារព្ធពិធីខួបកំណើតក្នុងផ្ទះដូចសព្វដងតារាចម្រៀងស្រីរូបនេះបានជ្រើសរើសការដើរកម្សាន្តសប្បាយជាមួយមនុស្ស ជាទីស្រឡាញ់របស់នាងវិញ ។

    ខណៈចំណាយពេលយ៉ាងសប្បាយរីករាយដើរលេងក្នុងប្រទេសអ៊ីតាលី នោះនាង Selena Gomez ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ថា រូបនាងហាក់ប្ដូរស្ទីលនៃការស្លៀកពាក់ ដោយចាប់យកការស្លៀករ៉ូបរៀងរលុងៗដូចជារ៉ូបអ្នកមានទម្ងន់ចូលចិត្តស្លៀក ។ ទោះជាយ៉ាងណាតារាស្រីរូបនេះនៅតែទទួលបានការសរសើរចំពោះសម្រស់របស់នាងដែលនៅតែស្រស់ស្អាតមិនប្រួលប្រែសោះ ។

    តារាចម្រៀង Selena Gomez ត្រូវបានឱ្យដឹងថា ហាក់ផ្ដាច់ខ្លួនពីពិភពសិល្បៈមួយរយៈធំដោយចង់ផ្ដោតលើសុខភាពផ្លូវកាយ និង ផ្លូវចិត្តរបស់នាង ។ ដូចដែលប្រិយមិត្តបានឃើញស្រាប់ ហើយបច្ចុប្បន្ននាង Selena ពិតជាសប្បាយចិត្ត និង មានសុខភាពមាំមួនលែងជាការបារម្ភសម្រាប់អ្នកគាំទ្រទៀតឡើយ ៕

    ដោយ៖ នីតា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី