តោះទៅមើលសមត្ថភាពនិងលក្ខណះពិសេសរថយន្ត VinFast LUX V8 របស់វៀតណាម បានដឹងថាញ៉ាក់សាច់

42042
  • ក្រោយរូបភាពលេចចេញព្រោងព្រាតពី VinFast LUX V8 មានរូបរាងស្រដៀងនឹងរថយន្ត LUX V8 ដែលដាក់បង្ហាញនៅកម្មវិធីពិព័រណ៍រថយន្តក្រុងហ្សឺណែវ ( Geneva Motor Show) កាលពីខែមីនា ក្នុងប្រទេសស្វីស កន្លងទៅ ។ រថយន្តនេះត្រូវបាននាំមកកាន់ប្រទេសវៀតណាម សម្រាប់ដាក់បង្ហាញក្នុងកម្មវិធីសម្ពោធរោងចក្រផលិតយានយន្ត VinFast កាលពីខែមិថុនា ។

    រថយន្ត LUX V8 នេះមានបំពាក់ប្រព័ន្ធម៉ាស៊ីនកម្លាំងខ្លាំង ដោយមានចំណុះ ៦,២ លីត្រ ៨ ស៊ីឡាំង គួបផ្សំនឹងប្រអប់លេខស្វ័យប្រវត្តិ ៨ វគ្គ អាចបង្កើតកម្លាំងបាន ៤៥៥ សេះ ។ រថយន្តនេះត្រូវបានគេដឹងថា អាចរត់ដល់ល្បឿន ៣០០ គ.ម/ម៉ោង ឯណោះ ។
    សម្រាប់ទីផ្សារវៀតណាម តម្លៃរបស់រថយន្ត VinFast មួយនេះមិនទាន់បានបង្ហាញនៅឡើយនោះទេ ។ ប៉ុន្តែយ៉ាងណាក្ដីជាមួយប្រព័ន្ធម៉ាស៊ីនខ្លាំង និង ប្រណីតភាពខ្ពស់បែបនេះគេរំពឹងថា តម្លៃរបស់វាអាចលើស ២ ពាន់លានដុង (ប្រមាណ ៨៥ ៤៩៤ ដុល្លារ) របស់រថយន្ត VinFast LUX SA2.0 ទៅទៀត ៕

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី