តារាស្រីវ័យក្មេង Jenner វ៉ាដាច់ស្ដេចបាល់ទាត់ Ronaldo ផុសរូបម្ដងរកចំណូលបានច្រើនបំផុត

16953
  • តារាស្រីវ័យ ២១ ឆ្នាំ ហើយក៏ជាម្ចាស់នៃផលិតផល Kylie Cosmetics នាង Kylie Jenner បានជាប់ឈ្មោះនៅក្នុង Instagram ជាអ្នកដែលរកចំណូលបានច្រើនបំផុតលើ HopperHQ.com’s Instagram Rich List រយះពេល ២ ឆ្នាំជាប់ៗគ្នា ។

    តារាស្រីស្រស់រូបនេះជាប់ឈ្មោះជាអ្នកដែលរកបានចំណូលបានខ្ពស់បំផុតពីការបង្ហោះរូបម្តងៗរបស់នាង ។ តាមការបញ្ជាក់គឺ នាងអាចរកបានដល់រហូតដល់ ១,២៧ លានដុល្លារអាមេរិកសម្រាប់ការបង្ហោះរូបម្តងៗរបស់នាង ។ ដែលចំណាត់ថ្នាក់លេខ ២ តាមដោយតារាចម្រៀងស្រីម្ចាស់បទ “Side To Side” នាង Ariana Grande ដែលអាចរកបានដល់ ៩៦៦,០០០ ដុល្លារអាមេរិកពីការបង្ហោះរូបម្តង ។

    តាមពីក្រោយដោយតារាល្បីៗផ្សេងទៀតដែលស្ថិតនៅក្នុងចំណាត់កំពូលទាំង ៥ រួមមានដូចជា ម្ចាស់ពានរង្វាន់ Ballon D’or ៥ សម៏យកាល កីឡាករបាល់ទាត់ Cristiano Ronaldo រកបាន ៩៧៥,០០០ ដុល្លារ , Kim Kardashian រកបាន ៩១០,០០០ ដុល្លារ និង តារាស្រីនាង Selena Gomez ដែលនាង រកបាន ៨៨៦,០០០ ដុលា្លរពីការបង្ហោះរូបម្តងៗ ៕

    ដោយ៖ នីតា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី