រដ្ឋាភិបាលក្រុងតេហេរ៉ង់ ទើបបានបាញ់សាកល្បងគ្រាប់មីស៊ីលផ្លោងរយៈចម្ងាយមធ្យមមួយគ្រាប់ ដែលអាចហោះបានចម្ងាយ ១ ពាន់គីឡូម៉ែត្រ នេះបើតាមការសន្និដ្ឋានរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ។
ទន្ទឹមគ្នានេះដែរ កងកម្លំាងអាមេរិកបញ្ជាក់ដែរថា គ្រាប់មីស៊ីសនោះ ជាប្រភេទហ្សាបាអាប់ ៣ (Shabaab-3) ប៉ុន្តែវាមិនបានបង្កការគំរាមកំហែងណាមួយ ទៅដល់មូលដ្ឋានកងទ័ពអាមេរិកនានានៅក្នុងតំបន់មជ្ឈិមបូព៌ានោះឡើយ ។
គ្រាប់មីស៊ីលនេះដែរ ត្រូវបានគេបាញ់ចេញពីតំបន់មួយស្ថិតនៅភាគខាងត្បូងទឹកដីអ៊ីរ៉ង់ ហើយបានធ្លាក់នៅតំបន់មួយទៀត ដែលស្ថិតនៅជាយឆ្ងាយពីរដ្ឋធានីតេហេរ៉ង់ ៕
ដោយ៖ សំណាង