ជប៉ុន គ្រោងបញ្ជូនយានអវកាសពិសេសមួយគ្រឿងផលិតដោយ Toyota ទៅកាន់ឋានព្រះច័ន្ទក្នុងរយៈពេល ១០ ឆ្នាំទៀត

58284
  • ទីភ្នាក់ងារអវកាសជប៉ុន ចាហ្ស៊ា និង ក្រុមហ៊ុន តូយ៉ូតា របស់ជប៉ុន បានឈានដល់ការចុះកិច្ចព្រមព្រៀងមួយ ស្ថិតក្នុងគោលបំណងរួមគ្នាអភិវឌ្ឍន៍យានជំនិះធំ និង អស្ចារ្យមួយ សម្រាប់ដឹកអវកាសយានិកនៅលើឋានព្រះច័ន្ទ ។

    ក្នុងអំឡុងពេលសរុប ៣ ឆ្នាំនៃកិច្ចប្រឹងប្រែងសិក្សាស្រាវជ្រាវរួមគ្នាពោលគឺចាប់ពីខែមិថុនា ឆ្នាំនេះរហូតដល់ចុងខែកញ្ញា ឆ្នាំ ២០២១ ខាងមុខ ភាគីទំាងពីរនឹងផលិតធ្វើតេស្ត និង វាយតម្លៃលើយានជំនិះគំរូមួយចំនួនក្នុងគោលបំណងសម្រេចឲ្យបាននូវយាន រ៉ូវើ មួយគ្រឿងសម្រាប់ដឹកអវកាសយានិក និង ធ្វើការរុករកនៅលើផ្ទៃព្រះច័ន្ទ ដែលវាគឺជាផ្នែកនៃគម្រោងអន្តរជាតិមួយ ។

    បើតាមការគ្រោងទុកនោះ ភាគីទំាងពីរនឹងអាចទទួលបានយានជំនិះពិសេសមួយ ដែលអាចបញ្ជូនទៅព្រះច័ន្ទនៅឆ្នាំ ២០២៩ បាន ហើយយានអវកាសនេះនឹងអាចទទួលបានការចាប់អារម្មណ៍ពីអតិថិជនមួយចំនួន រួមមានអង្គការ ណាសា , ទីភ្នាក់ងារអវកាសអឺរ៉ុប ESA និង ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos ដែលសុទ្ធតែមានគម្រោងចង់បង្កើតមូលដ្ឋាននៅលើឋានព្រះច័ន្ទ ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី