ក្រុមអត្តពលិកកីឡាសិស្សកម្ពុជា លើ ៥ ប្រភេទកីឡាត្រឡប់មកដល់កម្ពុជាវិញ ក្រោយពីមិនឈ្នះមេដាយសូម្បីតែ១គ្រឿងនៅឥណ្ឌូណេស៊ី

19432
  • ក្រុមប្រតិភូកីឡាករ កីឡាការិនីសិស្សកម្ពុជា លើ ៥ ប្រភេទកីឡា បានវិលត្រឡប់មកដល់មាតុប្រទេសរបស់ខ្លួនវិញ ក្រោយបញ្ចប់បេសកកម្មពីការចូលរួមការប្រកួតកីឡា សិស្សអាស៊ាន លើក ទី១១ នៅ ASEAN School Games នៅប្រទេសឥណ្ឌូណេស៊ី ដោយមិនឈ្នះមេដាយសូម្បីតែ ១ គ្រឿង ។

    ប្រធានប្រតិភូដឹកនាំក្រុមអត្តពលិកកីឡាសិស្សកម្ពុជា ឯកឧត្តម ព្រំ ប៊ុនយី បានដាក់ក្តីសង្ឃឹម មុនពេលចេញដំណើរថា អត្តពលិកកម្ពុជាលើ ៥ ប្រភេទកីឡា នឹងប្រជែងបានមេដាយយកមកជូនជាតិរបស់ខ្លួនជាក់ជាមិនខាន ដោយសារតែអត្តពលិកយើង គឺជាថ្នាលយុវជនដែលត្រូវបានសម្រិតសម្រាំង និង ប្រមូលផ្តុំហ្វឹកហាត់ នៅក្នុងមជ្ឈមណ្ឌជាតិហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំយុវជន និងកីឡា ដែលពួគគេសុទ្ធសឹងតែកីឡាករ កីឡាការិនី ថ្នាលស្ថិតនៅក្នុងអាយុក្រោម ១៧ ឆ្នាំ និងក្រោម ១៨ ឆ្នាំ ក្នុងដំណើរឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ ២០២៣ ខាងមុខ ។

    សូមបញ្ជាក់ថា ការចូលរួមប្រកួតកីឡា សិស្សអាស៊ាន លើកទី១១ នៅ ASEAN School Games នៅប្រទេសឥណ្ឌូណេស៊ី ឆ្នាំនេះ មិនទទួលបានដណ្តើមមេដាយ ប៉ុន្តែអត្តពលិកកម្ពុជា ទទួលបានលទ្ធផលល្អប្រសើរច្រើន លើប្រភេទកីឡាហែលទឹក និងអត្តពលកម្ម ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី