វគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងការប្រើប្រាស់សារធាតុដូប៉ាក្នុងវិស័យកីឡានៅខេត្តកោះកុង បានបញ្ចប់ដោយជោគជ័យ

25574
  • វគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងការប្រើប្រាស់សារធាតុដូប៉ា ក្នុងវិស័យកីឡានៅខេត្តកោះកុង ដោយមានសិក្ខាកាម ៧២ នាក់ចូលរួមមកពីបណ្តាក្រុង ស្រុក ក្នុងខេត្តកោះកុង រយៈពេល ០៤ ថ្ងៃ ចាប់ពីថ្ងៃទី ២៣ ដល់ ២៦ ខែកក្កដា ឆ្នាំ ២០១៩ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា បានបញ្ចប់ដោយជោគជ័យ កាលពីព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៩ ដោយមានការអញ្ជើញជាអធិបតីភាពពី ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ។

    លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានប្រាប់ឲ្យដឹងថា វគ្គនេះមាន គោលដៅផ្សព្វផ្សាយ និង បញ្ជ្រាបការយល់ដឹងអំពីផលប៉ះពាល់នៃការប្រើប្រាស់សារធាតុដូប៉ា ទៅដល់លោកប្រធាន អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ លោកនាយក លោកនាយករងវិទ្យាល័យ និង អនុវិទ្យាល័យ ពិសេសលោកគ្រូ អ្នកគ្រូអប់រំកាយ និងកីឡា ស្រុក ក្រុងទាំងអស់ យកទៅផ្សព្វផ្សាយបន្តដល់កីឡាករ កីឡាការិនី នៅមូលដ្ឋានរបស់ខ្លួនអំពីផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំលើកកម្លាំង ឬ ថ្នាំណាដែលមានផលប៉ះពាល់ដល់ការប្រកួត ។

    សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងការប្រើប្រាស់សារធាតុដូប៉ា ក្នុងវិស័យកីឡាខាងលើ មានសិក្ខាកាម ៧២ នាក់ ចូលរួមនឹងមានគ្រូឧទ្ទេស ៤ រូបមាន លោក សំ សុខយី , លោក អ៊ិត ឡេង , លោក ឃួន ណារិទ្ធ និង លោកបណ្ឌិត ស្តើង ជា មកពីគណៈកម្មាធិការជាតិអូឡាំពិក ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី