Hazard ជឿជាក់ថា Pulisic នឹងអាចក្លាយជាកីឡាករឆ្នើមម្នាក់នៅលើពិភពលោកនាពេលអនាគត

10182
  • Eden Hazard និយាយថា Christian Pulisic អាចក្លាយជាកីឡាករឆ្នើមម្នាក់នៅលើពិភពលោក ខណៈដែលកីឡាករអន្តរជាតិអាមេរិករូបនេះចង់ជំនួសកន្លែងរបស់ Hazard នៅឯក្លឹបតោខៀវ Chelsea ។

    Eden Hazard បានផ្ទេរទៅកាន់ក្លឹប Real Madrid នៅរដូវក្តៅនេះក្នុងតម្លៃខ្លួន ១០០ លានអឺរ៉ូ បន្ទាប់ពីចំណាយពេល ៧ ឆ្នាំនៅឯទឹកដី Stamford Bridge ដោយបង្ហាញខ្លួនសរុបបានចំនួន ៣៥២ ប្រកួត ស៊ុតបញ្ចូលទីបាន ១១០ គ្រាប់ ដែលបានឈ្នះពានក្របខ័ណ្ឌ Premier League ចំនួន ២ ដង និងជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ក្លឹបចំនួន ៤ លើក ត្រូវបានគេចាត់ទុកថាជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្ររបស់ Chelsea ។

    ខ្សែប្រយុទ្ធវ័យក្មេងចំណូលថ្មីរបស់តោខៀវ Chelsea កីឡាករ Christian Pulisic ត្រូវបានគេរំពឹងថា នឹងអាចឈានដល់កម្រិតកំពូល បន្ទាប់ពីការផ្ទេរក្នុងតម្លៃ ៦៤ លានអឺរ៉ូ (៥៨ លានផោន / ៧៣ លានដុល្លារ) ពីក្រុមជើងឯករងនៃក្របខ័ណ្ឌ Bundesliga ក្លឹប Borussia Dortmund ខណះ Hazard ជឿជាក់ថា ខ្សែប្រយុទ្ធវ័យក្មេង ២០ ឆ្នាំរូបនេះអាចនឹងក្លាយជាកីឡាករលំដាប់កំពូលម្នាក់នាពេលអណាគត ។

    សមាជិកក្រុមជម្រើសជាតិបែលហ្សិក និងជាតារាចំណូលថ្មីអធិរាជស Real Madrid វ័យ ២៨ ឆ្នាំរូបនេះបានប្រាប់សារព័ត៌មាន The Associated Press ថា៖ ” (Pulisic) គេអាចល្អបំផុតនាពេលអនាគត ។ គាត់អាចជាតារាកំពូលម្នាក់ ។ ឥឡូវគាត់នៅក្លឹបល្អបំផុតមួយនៅលើពិភពលោក … គាត់ជាកីឡាករដ៏ត្រឹមត្រូវ ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី