
ម៉ូតូម៉ាក Hildebrand & Wolfmuller គឺជាម៉ូតូដែលត្រូវបានគេចាត់ទុកថា ម៉ូតូដំបូងគេបង្អស់ក្នុងពិភពលោកដែលត្រូវបានបញ្ចេញដោយប្រភពកំបាំងមុខម្នាក់ជាមួយនឹងតម្លៃដាក់លក់បាន ១៣ ម៉ឺនដុល្លារឯណោះ ។
ម៉ូតូនេះត្រូវបានផលិតឡើងនៅឆ្នាំ ១៨៩៤ ដោយជនជាតិអាល្លឺម៉ង់ពីររូប គឺលោក Hildebrand និងលោក Wolfmuller ។ ម៉ូតូនេះមានទ្រង់ទ្រាយដូចកង់ ។ វាមានសមត្ថភាពក្នុងការឡើងល្បឿនពី ០ ទៅ ៣២ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេល ៣០ វិនាទី ។ ល្បឿនអតិបរមារបស់យានជំនិះនេះ គឺជាង ៤៨ គីឡូម៉ែត្រក្នុងមួយម៉ោង ។
ម៉ូតូនេះត្រូវបានផលិតចន្លោះពី ៨០០ ទៅ ២,០០០ គ្រឿង ខណះបច្ចុប្បន្នបើតាមរបាយការណ៍នៅសល់តែ ១២ គ្រឿងប៉ុណ្ណោះនៅក្នុងលោក ៕
ដោយ៖ បូណា