SUV ខ្នាតកណ្ដាល Cadillac XT5 ស៊េរី ២០២០ ទំនើបហួសថ្លែង សាកសមបំផុតសម្រាប់គ្រួសារសម័យថ្មី

34900
  • ក្រោយពីបានបង្ហាញខ្លួននៅក្នុងប្រទេសចិន កាលពីដើមឆ្នាំរួចមកឥឡូវនេះក្រុមហ៊ុនផលិតរថយន្ត Cadillac បានដាក់បង្ហាញរថយន្ត SUV ខ្នាតកណ្តាលម៉ូដែល XT5 នៅក្នុងសហរដ្ឋអាមេរិក ជាផ្លូវការហើយ ។

    ម៉ូដែល XT5 ស៊េរីឆ្នាំ ២០២០ នៅតែមានរូបរាងស្រដៀងស៊េរីមុនដដែល ដោយទទួលបានការកែលម្អបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែបានបំពាក់ចង្កៀងមុខ IntelliBeam LED ថ្មីមកស្តង់ដារ ។ ជាមួយគ្នានេះវាបំពាក់យ៉ាន់ Alloy ទំហំ ១៨ អ៊ីងថ្មី ស្របពេលដែលប្រភេទ Luxury និង Premium Luxury អាចជា Option យកយ៉ាន់ ២០ អ៊ីង ខណៈ XT5 Sport បំពាក់មកស្តង់ដារតែម្តង ។
    ដោយឡែក ផ្នែកខាងក្នុងរបស់ XT5 បានបន្ថែមពណ៌ថ្មី ក៏ដូចជារចនាឡើងវិញនូវកន្លែងបញ្ជាកណ្តាល ហើយថែមទាំងបន្ថែមគ្រឿងបរិក្ខាសម្រាប់កាត់សំឡេងរំខានពីខាងក្រៅរថយន្តទៀតផង ។ អេក្រង់ព័ត៌មាន-កម្សាន្ត មានទំហំ ៨ អ៊ីងរបស់វាប្រើ Software ជំនាន់ចុងក្រោយបង្អស់ និង មានបច្ចេកវិទ្យាសាកថ្មទូរស័ព្ទឥតខ្សែផងដែរ ។ មិនតែប៉ុណ្ណោះនៅមានរន្ធដោត USB-C , មុខងារកម្តៅកៅអីមកស្តង់ដារ និង ប្រព័ន្ធសំឡេង Bose Performance Series ទៀតផង ។

    រថយន្តម៉ាក Cadillac XT5 ប្រភេទ Luxury និង Premium Luxury ប្រើម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ២៣៧ សេះ ដំណើរការជាមួយប្រអប់លេខអូតូចំនួន ៩ វគ្គ ។ វាក៏មានជម្រើសម៉ាស៊ីនសាំងចំណុះ ៣,៦ លីត្រ ទំហំ ៦ ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ៣១០ សេះ ផងដែរ ។
    រថយន្តម៉ូដែល Cadillac XT5 ថ្មីនេះបំពាក់នូវប្រព័ន្ធជំនួយការបើកបរថ្មីៗជាច្រើនដោយក្នុងនោះរួមមានទាំងមុខងារ Rear Pedestrian Alert System និង ប្រព័ន្ធជំនួយការចតដោយស្វ័យប្រវត្តិ ដែលទទួលបានការអាប់ដេតកាន់តែប្រសើរផងដែរ ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី