
ខ្សែប្រយុទ្ធចាស់វស្សា ឃួន ឡាបូរ៉ាវី កំពុងស្ថិតនៅប្រទេសថៃ ដើម្បីធ្វើតេស្តិ៍ក្លិបសមាជិកលីគកំពូលមួយដែលចាប់អារម្មណ៍ចង់បានខ្លួនទៅចូលរួម។
បូរ៉ាវី ទទួលពាក្យរឹះគន់ច្រើនមែនទែន ក្នុងក្រុមជម្រើសជាតិ ប៉ុន្តែគេបន្តប្រឹងប្រែងរហូត ២ប្រកួតចុងក្រោយនេះ គេរកបាន២គ្រាប់ឲ្យក្រុមគោព្រៃ កម្ពុជា ដែលគ្រាប់ទី១ ជាគ្រាប់ជ័យជម្នះប្រវត្តិសាស្ត្រជាង ៤០ ឆ្នាំដែលកម្ពុជាឈ្នះឡាវក្រៅផ្ទះ។
រយៈពេល សាកល្បងសមត្ថភាពនេះគឺមួយថ្ងៃប៉ុណ្ណោះ ។ គេនឹងត្រឡប់មកជួយបឹងកេតវិញ ដើម្បីត្រៀមលីគកំពូលកម្ពុជាដែលនឹងចូលមកដល់នាថ្ងៃទី ០៧ ខែមេសាខាងមុខ។ បើការចចារជោគជ័យមែន គេនឹងក្លាយជាកីឡាករកម្ពុជាទី១ ដែលផ្ទេរទៅលីគថៃ ក្នុងកូតាកីឡាករអាស៊ាន៕
ដោយ៖ Dara Hunii