ចម្លាក់ជាប់ថ្មដ៏អស្ចារ្យបែបប្រវត្តិសាស្ត្រក្បែរជើងភ្នំគូលែនអាយុកាលជាង ១ ពាន់ឆ្នាំបែមិនសូវមានអ្នកស្គាល់

90768
  • មហេន្ទ្របពត៌ ជាឈ្មោះដើមទីតាំងមួយកន្លែងមានផ្ទាំងគំនូ និង ចម្លាក់ជាប់ផ្ទាំងថ្មដ៏អស្ចារ្យបំផុតនៅក្បែរជើងភ្នំគូលែន ដែលអ្នកស្រុកហៅថា ពើងគំនូ នៅតែមិនមានអ្នកស្គាល់ និង បានទៅដល់ច្រើនប៉ុន្មានឡើយ​ ។

    ស្ថិតនៅកណ្ដាលព្រៃស្រោងស្ងាត់ជ្រងំមានសំឡេងសត្វយំអឺងកងរំពងពេញព្រៃនៅខាងកើតជើងភ្នំគូលែន ក្នុងទឹកដីខេត្តសៀមរាប ពើងគំនូ ប្រៀបបានដូចជាទីឋានដ៏មហស្ចារ្យក្នុងរឿងព្រេងនិទានមួយតែវាជាការពិតមានលើទឹកដីកម្ពុជា ដែលជាកេរមរតកមានតម្លៃដ៏មហាសាលដែលដូនតាខ្មែរបន្សល់ទុកតាំងពីសតវត្សទី ១១ មកម្ល៉េះ ។ តាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ឱ្យដឹងថា ពើងគំនូរ ត្រូវបានកសាងឡើងនៅសតវត្សទី ១១ នៃគ.ស ស្ថិតនៅភូមិ ត្រពាំងទឹម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ។ ជាទីតាំងដ៏សំខាន់មួយនៅសតវត្សរ៍ទី ១១ ដោយទីនោះមានចម្លាក់ផ្សេងៗជាច្រើនដូចជា ចម្លាក់ព្រះគណេសដៃ ៨ ចម្លាក់លិង្គ ចម្លាក់ព្រះវិស្ណុ ចម្លាក់ព្រះឥសូ រូបគំនូរត្រីប្រវែងប្រមាណ ១ ម៉ែត្រ គូដោយប្រើពណ៌ក្រហមព្រាល ។
    តាមសិលាចារឹកប្រហែលជាចារនៅសតវត្សរ៍ទី ១១ នៃគ.ស បង្ហាញថា ពើងគំនូរ ជាទីតាំងរបស់ព្រះរាជគ្រូរបស់មហាក្សត្រព្រះនាមថា៖ «ព្រះសិវៈសោម» ក្នុងនោះសិលាចារឹកក៏បានបង្ហាញពីព្រះបាទជ័យវរ្ម័នទី២ ក្នុងឈ្មោះជាមរណនាមថា ព្រះបរមេស្វរៈ និង ភ្នំមហេន្ទ្រ (ភ្នំគូលែន) ។

    ដើម្បីអាចទៅដល់ទីតាំងនោះ គឺត្រូវធ្វើដំណើរតាមផ្លូវទៅប្រាសាទបឹងមាលា ជិះទៅត្រង់រហូតដល់ផ្លូវបំបែកស្វាយលើ បត់ទៅទិសខាងកើត (ស្ដាំដៃ) ប្រហែល ១ គីឡូម៉ែត្រ នោះយើងនឹងទៅដល់ជើងភ្នំគូលែន ។ ទៅដល់ទីនោះត្រូវធ្វើដំណើរតាមផ្លូវមួយដែលគ្របដណ្ដប់ដោយឫស្សីប្រមាណ ៣ គីឡូម៉ែត្រទៀត ទើបទៅដល់ទីតាំងដ៏អស្ចារ្យនេះ ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី