តារាស្រីជួរមុខថៃ ៣ រូបធ្វើឱ្យអ្នកគាំទ្រកោតសរសើរយ៉ាងខ្លាំង ក្រោយបង្ហាញភាពស្និតស្នាលនឹងគ្នាដូចបងប្អូន

43556
  • បើទោះបីជាអ្នកសិល្បៈដូចគ្នាក៏ពិតមែន ក៏ប៉ុន្ដែពួកគេភាគច្រើនកម្របានជួបមុខគ្នានៅខាងក្រៅណាស់ លុះត្រាតែមានកម្មវិធី ឬ ព្រឹត្តិការណ៍ធំៗម្ដងៗ ទើបមានឱកាសជួបគ្នា ។ ដោយឡែកនៅក្នុងខួបគម្រប់ ២៣ ឆ្នាំរបស់ វ៉តសុន កាលពីយប់ថ្ងៃទី ២៥ នេះ មានសិល្បករ-ការិនីល្បីៗជាច្រើនដួងបានចូលរួមបង្ហាញសម្រស់តាមបែបផែនរបស់ពួកគេរៀងៗរបស់ខ្លួន ។

    ក្នុងចំណោមតារាល្បីៗទាំងនោះគេសង្កេតឃើញវត្តមានតារាស្រី ៣ ដួងកំពុងធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងរួមមានតារាស្រីជួរមុខ យ៉ាយ៉ា, នាង Baifern និងតារាសម្ដែង មីន ឆាលីដា បន្ទាប់ពីពួកគេបានបង្ហាញកាយវិការស្និទ្ធស្នាលឱបរឹតគ្នាបង្ហាញពីទំនាក់ទំនងយ៉ាងល្អរវាងគ្នាទៅវិញទៅមក ។ យូរៗម្ដងឃើញតារាល្បីៗជួបជុំគ្នាហើយថែមទាំងស្និទ្ធស្នាលបែបនេះទៀតធ្វើឱ្យអ្នកគាំទ្រពេញចិត្តមិនស្ទើរឡើយ ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី