Bayern Munich គ្រងទិញ James Rodriguez ផ្ដាច់ពី Real Madrid តែម្ដងនៅរដូវកាលក្រោយនេះ

17658
  • James Rodriguez បានបង្ហាញទម្រង់​លេង​ដ៏ល្អ​ចាប់​តាំងពី​រូបគេ​បាន​ចូល​លេង​នៅ​ Bayern Munich ហើយ​ប្រធានក្លឹប​ អាល្លឺម៉ង់ មួយនេះបាន​សម្រេច​ចិត្ត​រួច​ទៅហើយ​ថា​នឹង​ទិញ​យក​ កីឡាករ​រូបនេះតែ​ម្តង​ដោយ​ត្រូវ​ចំណាយ​បន្ថែម ៤២ លានអឺរ៉ូ។

    Image result for James Rodriguez

    Real Madrid កន្លងមក​បា​ន​អនុញ្ញាត​ឲ្យ​កីឡាកររូបនេះ​ទៅ​លេង​នៅទឹកដីអាល្លឺម៉ង់ ជាលក្ខណៈខ្ចីជើង​រយៈពេល​ ២ ឆ្នាំ​ ដែល​ក្លឹប​ Bayern បានប្តេជ្ញា​ថា​នឹង​ត្រូវចំណាយ ១៣ លាន​អឺរ៉ូ។​ ពេល​នេះ​ពួកគេ​នឹង​ធ្វើ​ឲ្យ​ការ​ផ្ទេរ​នេះ​អចិន្ត្រៃយ៍​តែ​ម្តង ដែលមាន​ន័យ​ថា​ Real Madrid នឹង​រកបាន​ ជាង៥០លានអឺរ៉ូ​ឯណោះពី​ប្រតិបត្តិការទាំងមូលនេះ។ការសម្រេចរបស់ Bayern នេះគឺជាកាសម្រេចចិត្ត​ចុងក្រោយ​ហើយ ដែល​ Real Madrid ក៏បាន​ដឹង​ឮរួចមកហើយ​ដែរ​នូវ​បំណង​ទិញ​យក​កីឡាករ​ Rodriguez នេះ។

    Image result for James Rodriguez

    James Rodriguez របស់ក្លឹប Bayern Muenchen ស៊ុត​បាន​ ១ គ្រាប់ ដែល​ជួយ​ឲ្យ​ក្លឹប​ទទួលបាន​ជ័យ​ជម្នះ ២-០ ពេល​ប៉ះជាមួយ Borussia Dortmund កាលពីថ្ងៃទី ៣១ មីនា កន្លងទៅ ។ កីឡករ James Rodriguez ខ្លួនឯង​ក៏បាន​បង្ហាញ​សញ្ញា​យល់​ព្រម​ចំពោះការ​ផ្ទេរនេះដែរ។ James បាន​ចាប់ផ្តើម​រៀន​ភាសាអាល្លឺម៉ង់ ហើយ​រូបគេ​ក៏មាន​អារម្មណ៍​ល្អ​ជាមួយ​ក្លឹប​នេះ​ដែរ ដែល​កន្លងមក​គេ​អាច​រកបាន​ ៥ គ្រាប់ និង​បញ្ចូនបាល់​ឲ្យ​មិត្ត​រួមក្រុម​ស៊ុត​បាន ១១ ដង ក្នុង​រដូវកាល​នេះ។

    Image result for James Rodriguez

    បើទោះ​បី​ការ​ចាប់ផ្តើម​ដំបូង​ហាក់​មិនសូវល្អក្តី​ ពេល​នេះ​រូប​គេ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​គ្រូបង្វឹក Jupp Heynckes ដែល​ទាំងកីឡាករ​ និង​ក្លឹប​សុទ្ធតែ​ចង់​បាន​បែបនេះ ៕

    តោះទស្សនាជំនាញខ្លះៗរបស់ Jame ទាំអស់គ្នា៖ 

    ដោយ៖ Dara Hunii

    ប្រភព :
    foxsportsasia
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី