Oscar ត្រូវបានក្លឹបយក្សមួយរបស់ប្រទេសអ៊ីតាលី គ្រោងនាំយកត្រឡប់មកកាន់តំបន់អឺរ៉ុបវិញ

24575
  • អតីតខ្សែបម្រើរបស់ក្លឹបតោខៀវ Chelsea កីឡាករ Oscar និយាយថា ខ្លួនកំពុងចរចាជាមួយក្លឹបយក្សពីរនៅទីក្រុង Milan របស់ប្រទេសអ៊ីតាលី ខណៈដែលកីឡាករសញ្ជាតិប្រេស៊ីលរូបនេះកំពុងព្យាយាមត្រឡប់មកកាន់ទឹកដីអឺរ៉ុបសារជាថ្មី នេះបើយោងតាមការចុះផ្សាយរបស់វេបសាយកីឡារ Goal.com ។

    អតីតសមាជិកក្រុមជម្រើសជាតិប្រេស៊ីលរូបនេះបានចូលរួមជាមួយក្លិបចិន Shanghai SIPG កាលពីឆ្នាំ ២០១៧ ពីក្លឹប Chelsea ។ ប៉ុន្តែកីឡាករវ័យ ២៧ ឆ្នាំរូបនេះហាក់ដូចជាចង់វិលត្រឡប់មកលេងនៅទ្វីបអឺរ៉ុបវិញ ខណះក្លឹបយក្ស ២ ក្នុងក្របខ័ណ្ឌកំពូលរបស់អ៊ីតាលី កំពុងចាប់អារម្មណ៍ចង់បានរូបគេទៅចូលរួមជាមួយក្រុមរបស់ពួកគេ ។

    Oscar បានប្រាប់គេហទំព័រ Passioneinter.com ថា៖ ” មែនហើយ ខ្ញុំបាននិយាយទៅកាន់ក្លឹប Milan ចំនួនពីរក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ។ ខ្ញុំមិនអាចនិយាយលំអិតបានទេ ប៉ុន្តែត្រូវហើយរឿងមួយដែលខ្ញុំអាចនិយាយបានថា ខ្ញុំចង់លេងនៅប្រទេសអ៊ីតាលី ” ។

    គួរឱ្យដឹងផងដែរថា Oscar កាលពីប៉ុន្មានឆ្នាំមុនបានសាងភាពល្បីល្បាញយ៉ាងខ្លាំងពាសពេញតំបន់អឺរ៉ុប ដោយបានឈ្នះពានរង្វាន់លីគកំពូលអង់គ្លេស ( Premier League ) ចំនួន ២ ដង , EFL Cup និង UEFA Europa League ចំនួន ១ លើកក្នុងកំឡុងរយៈពេល ៥ ឆ្នាំជាមួយក្រុមតោខៀវ Chelsea ។ ខណះថ្មីៗនេះលេចពត៌មានថា ក្លឹប Inter ឬ AC Milan កំពុងចរចាលើកិច្ចព្រមព្រៀងខ្ចីជើងខ្សែបម្រើរូបនេះ ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី