ព្រោះតែបទចម្រៀងរបស់ខ្លួន តារារ៉េបវ័យក្មេងសហរដ្ឋអាមេរិកម្នាក់ត្រូវជាប់គុក ៥៥ ឆ្នាំ

36304
  • តារារ៉េបវ័យក្មេងសញ្ជាតិអាមេរិកម្នាក់ឈ្មោះ Tay-K ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៥៥ ឆ្នាំ ពីបទឧក្រិដ្ឋកម្ម ក្រោយតុលាការលើកយកបទចម្រៀងកំពុងពេញនិយមរបស់លោកធ្វើជាភស្តុតាងផ្ទាល់តែម្ដង ។

    Tay-K ដែលមានឈ្មោះពេញថា Taymor McIntyre អាយុ ១៩ ឆ្នាំ ត្រូវបានរកឃើញថា ជាប់ទោសជាមួយបុរស ៦ នាក់ផ្សេងទៀតដែលបានសម្លាប់បុរសម្នាក់ឈ្មោះ Ethan Walker ក្នុងក្រុង Mansfield នៃរដ្ឋតិចសាស់ កាលពីខែកក្កដា ឆ្នាំ ២០១៦ ។ ជនលើ្មសទាំងអស់ប៉ុនប៉ងធ្វើការប្លន់ទៅលើលោក Walker រួមនឹងបុរសម្នាក់ផ្សេងទៀតក្នុងគោលបំណងលួចលុយ និង គ្រឿងញៀនដែលជាហេតុធ្វើឱ្យ Walker ត្រូវបានបាញ់សម្លាប់ ។ បើតាមមេធាវីរបស់ McIntyre បានជំទាស់ថា កូនក្ដីរបស់លោកមិនបានបាញ់ជនរងគ្រោះនោះទេ ដោយគ្រាន់តែទទួលស្គាល់ថា ចូលរួមការប្លន់នោះដើម្បីតែលួចថ្នាំញៀនតែប៉ុណ្ណោះ ។ ទោះជាយ៉ាងណានៅទីបំផុតតារារ៉េបអស់លក្ខរូបនេះត្រូវបានទទួលស្គាល់បទលើ្មសរបស់ខ្លួន ក្រោយបទចម្រៀងរៀបរាប់ពីបទល្មើសរបស់ខ្លួនត្រូវបានចេញរហូតដល់ដៃតុលាការទុកជាភស្តុតាង ។

    គួរបញ្ជាក់ថា បទចម្រៀងរបស់លោកទទួលបានការពេញនិយមខ្លាំងរហូតឡើងបានចំណាត់ថ្នាក់លេខ ៤៤ លើ US Charts ខណៈវីដេអូបទចម្រៀងមួយនេះទទួលបានអ្នកចូលមើលលើគេហទំព័រ Youtube ច្រើនជាង ១៧៤ លាននាក់ ។ អំឡុងពេលកាត់ក្ដីក្រុមព្រះរាជអាជ្ញាបានចាក់វីដេអូចម្រៀងរបស់លោករួមទាំងបង្ហាញបារ៉ូលបទចម្រៀងទៅកាន់តុលាការដើម្បីធ្វើជាភស្តុតាងផងដែរ ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី