គ្រូបង្វឹក កីឡាករ-កីឡាការិនីទូក ១១៤ រូបមកពីខេត្តចំនួន ៦ ចូលរួមវគ្គបណ្ដុះបណ្ដាលកីឡាទូកប្រពៃណី

26869
  • គ្រូបង្វឹក កីឡាករ កីឡាការិនីទូកចំនួន ១១៤ រូប មកពីខេត្តចំនួន ០៦ រួមមាន៖ ខេត្តកំពង់ចាម កំពង់ធំ ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង កណ្តាល នាព្រឹកថ្ងៃទី ២៧ ខែកក្កដានេះ បានចូលរួមវគ្គបណ្តុះបណ្តាល ហ្វឹកហ្វឺនកីឡាទូកប្រពៃណី ទូកនាគ កានូកាយ៉ាក់ ប្រចាំភូមិភាគវាលរាប លើកទី១ នាទឹកដីនៃខេត្តស្វាយរៀង ។

    វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយសហព័ន្ធ ទូកកានូ និង រ៉ូអ៊ីងកម្ពុជា សហការជាមួយរដ្ឋបាលខេត្តស្វាយរៀង និង ខេត្តព្រៃវែង ។
    វគ្គនេះធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងបច្ចេកទេស តាមភូមិភាគនីមួយៗ ដើម្បីត្រៀមប្រកួតថ្នាក់ជាតិនាពេលខាងមុខ ជាពិសេសឈានទៅធ្វើជាម្ចាស់ផ្ទះព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ ២០២៣ ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី