Lexus LX570 ស៊េរីឆ្នាំ ២០២០ ប្រកាសចេញហើយ ដោយបំពាក់បច្ចេកវិទ្យាកាន់តែទំនើប កាន់តែទាន់សម័យ

43556
  • រថយន្ត Lexus LX570 គឺជារថយន្តប្រភេទ SUV ដែលផ្តល់នូវផាសុខភាពខ្ពស់ ហើយមានសមត្ថភាពបើក Off-Road ដ៏អស្ចារ្យ ដែលអ្នកមានៗតែងសម្លឹងឃើញកម្ររំលងណាស់ ។ ខណះ LX570 ក៏ទទួលបានកញ្ចប់ Option “Sport សម្រាប់ឆ្នាំ ២០២០ ផងដែរ ។

    កញ្ចប់ Option “Sport” នេះ ជួយឱ្យ LX570 កាន់តែទាក់ទាញ ដោយផ្លាស់ប្តូរប៉ាណាមុខ និង ផ្នែកខាងមុខ ដែលស្រដៀងទៅនឹងម៉ូដ TRD ។ ផ្នែកខាងក្រោយក៏ត្រូវបានកែកុនបន្តិចបន្តួចដែរ ហើយកញ្ចក់មើលចំហៀងមានបន្ថែមក្រូមេ ដើម្បីឱ្យមើលទៅកាន់តែស្រស់ស្អាត ។ ជាមួយគ្នានេះដែរផ្នែកខាងក្នុងក៏ទទួលបានការផ្លាស់ប្តូរតិចតួចដែរតែបានបំពាក់កៅអីស្បែកដ៏ទន់ដែលផ្តល់នូវផាសុខភាពខ្ពស់នៅពេលបើកបរ ។ LX570 Sport ឆ្នាំ ២០២០ បានបំពាក់កញ្ចប់ Option មួយទៀតហៅថា “Luxury” មកស្តង់ដារតែម្តង ដោយបន្ថែម មុខងារកម្តៅ/បញ្ចេញខ្យល់កៅអី , ប្រព័ន្ធម៉ាស៊ីនត្រជាក់ ៤ តំបន់ , ប្រព័ន្ធសំឡេង Mark Levinson ១៩ គ្រាប់ , កម្តៅដៃចង្កូត , កុងទ័របាញ់លើកញ្ចក់ Head-up Display , មុខងារសាកថ្ម Wirless និង យ៉ាន់ទំហំ ២១ អ៊ីង ជាដើម ។

    បើនិយាយពីប្រព័ន្ធសុវត្ថិភាពវិញ វាបានបំពាក់ប្រព័ន្ធ Lexus Safely System+ ដោយក្នុងនោះរួមមានទាំងមុខងារ Pre-Collision System With Predestrian Detection , Lane Departure Alert និង All-Speed Dynamic Radar Cruise Control ផងដែរ ។ LX570 Sport ប្រើម៉ាស៊ីនសាំងចំណុះ ៥,៧ លីត្រ ទំហំ ៨ ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ៣៨៣ សេះ ហើយដំណើរការជាមួយប្រអប់លេខអូតូ ៨ វគ្គ និង ប្រព័ន្ធបើកបរប៉ុងពីរ AWD ។ LX570 ឆ្នាំ ២០២០ នឹងមានលក់នៅខែកញ្ញា ឆ្នាំ ២០១៩ ក្នុងតម្លៃចាប់ពី ៨៣ ២៨០ ដុល្លារអាមេរិក លើទីផ្សារបរទេស ។ ដោយឡែក LX570 Sport នឹងមានតម្លៃចាប់ពី ៩៩ ៣០០ ដុល្លារអាមេរិក ៕

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី