
ភ្លាមៗក្រោយដំណើរមកដល់ព្រះរាជាណាចក្រកម្ពុជា របស់ខ្សែប្រយុទ្ធអន្តរជាតិ Ruud van Nistelrooy សមាជិកក្លិប Pahang FA ចាន់ វឌ្ឍនាកា បានបង្ហោះសារអបអរសាទរ និងរំលេចថា អតីតកីឡាករ Manchester United រូបនេះ ជាអ្នកដែលខ្លួនស្គាល់មុនគេ និងជម្រុញអោយចាប់អាជីពបាល់ទាត់។
ក្រៅពីនេះ គេក៏បានបង្ហាញភាពសោកស្តាយដែលពុំបានជួបនិមិត្តិរូបឆ្នើមម្នាក់នេះ ត្បិតគេកំពុងស្ថិតនៅម៉ាឡេស៊ី។ ចំណែក Nistlrooy វិញ នឹងស្នាក់នៅកម្ពុជាតែ៣ថ្ងៃប៉ុណ្ណោះ ក្នុងយុទ្ធនាការដង្ហែពាន UEFA Champions League មកកម្ពុជា។
គាត់គឺជាកីឡាករបាល់ទាត់ដំបូងគេដែលខ្ញុំស្គាល់ ហើយក៏ជាមនុស្សដែលធ្វើអោយខ្ញុំចាប់យកកីឡានេះ ស្ដាយមិនដែលមិនបានជួបគាត់ ប៉ុន្តែរយ៉ាងណាក៏មានមោទនៈភាពដែលគាត់មកដល់ដែនដីអង្គរមួយនេះ🙏🏼😘⚽️🇰🇭🇰🇭🇰🇭🇰🇭
Posted by Chan Vathanaka on Monday, 2 April 2018
Van Nistlrooy ធ្លាប់បង្ហាញខ្លួនបាន១៥០ប្រកួតអោយ Man UTD ដោយរកបាន៩៥គ្រាប់។ បន្ទាប់មក គេផ្ទេរទៅលេងអោយ Real Madrid បាន៦៨ប្រកួត ជាមួយគ្រាប់បាល់ស៊ុតបញ្ចូលទី៤៦គ្រាប់៕
ដោយ៖ Dara Hunii