តួរឯកស្រីរឿង «ហ្លួងព្រះស្តេចកន» ស្រីស្រស់ ឆុំ វត្តី ស្ងាត់ៗបង្ហាញរូបថត Pre-Wedding បាត់

58578
  • ទំនាក់ទំនងកាន់តែផ្អែមល្ហែម និង ស៊ីជម្រៅពេលនេះតារាសម្តែងសម្បុរស្រអែមស្រស់ ឆុំ វត្តី ចាប់ផ្តើមបង្ហាញរូបថតមុនជាមួយគូស្នេហ៍ដែលពិធីអាពាហ៍ពិពាហ៍មើលទៅពិតជាសក្តិសម និង ស្រស់ស្អាត តែយ៉ាងណាតារាសម្តែងរូបនេះមិនទាន់បញ្ជាក់ពេលវេលានោះទេ គ្រាន់តែបង្ហើបថាឆាប់ៗនេះ ។

    មួយរយៈចុងក្រោយនេះស្រីស្អាត ឆុំ វត្តី បានបង្ហាញភាពសិទ្ធស្នាលរួមជាមួយរូបថតដ៏ផ្អែមល្ហែមជាមួយគូស្នេហ៍ដែលជាអ្នកដឹកនាំរឿងមួយរូបដែលធ្វើឱ្យបុរសមិនតិចទេខកចិត្ត និង សោកស្តាយដែលស្រីស្អាតរូបនេះមានម្ចាស់ទៅហើយ ។
    បើកចំហពីទំនាក់ទំនងស្នេហាមិនទាន់បានប៉ុន្មានផង ស្រាប់ពេលនេះតួឯកស្រីនៅក្នុងរឿង «ហ្លួងព្រះស្តេចកន» រូបនេះបានបង្ហាញរូបថត Pre Wedding ជាច្រើនដែលមានទាំងឈុតបុរាណ និង សម័យ ដែលធ្វើឱ្យអ្នកគាំទ្រ និង មិត្តភក្តិចូលរួមអបអរផងដែរ ប៉ុន្តែ ឆុំ វត្តី មិនបានបញ្ជាក់ថា ពេលវេលាល្អនៅក្នុងថ្ងៃពិសេសនេះទេ គ្រាន់តែលើកឡើងថា ឆាប់ៗ នេះ ។ មានការសរសើរថា មួយគូនេះពិតជាសក្តិសមទាំងព្រមតែម្តង ។

    ស្របពេលជិតរៀបការគេសង្កេតឃើញ ឆុំ វត្តី និងគូស្នេហ៍បានបណ្តើរគ្នាទៅហាត់ប្រាណដើម្បីឱ្យកាន់តែស្រស់ស្អាត និង លេចធ្លោនៅក្នុងថ្ងៃពិសេសនេះ ។ ដោយសារអនាគតស្វាមីនៅមិនឆ្ងាយពីអាជីពសិល្បៈដូនេះ ឆុំ វត្តី នៅតែបន្តប្រឡូកការងារសិល្បៈដដែល ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី