Cristiano Ronaldo ៖ Juventus នឹងឈ្នះពានរង្វាន់ Champions League ក្នុងពេលឆាប់ៗនេះ

23206
  • កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo មានជំនឿចិត្តយ៉ាងមុតមាំថា ក្រុមយក្សរបស់ក្របខ័ណ្ឌ Serie A ក្លឹបសេះបង្កង់ Juventus នឹងឈ្នះពានរង្វាន់ UEFA Champions League ដោយបាននិយាយថា  “វានឹងមកដល់ឆាប់ៗនេះ” ។

    បន្ទាប់ពីឈ្នះពានលីគកំពូលអ៊ីតាលី ( Serie A ) ជាបន្តបន្ទាប់ចំនួន ៨ រដូវកាលជាប់ៗគ្នា Juventus កំពុងតែសម្លឹងឆ្ពោះទៅក្លាយជាស្ដេចបាល់ទាត់អឺរ៉ុបសារជាថ្មី បន្ទាប់ពីធ្លាប់ឈ្នះពានក្របខ័ណ្ឌ Champions League ជាលើកចុងក្រោយតាំងពីក្នុងឆ្នាំ ១៩៩៦ ។ Cristianno Ronaldo ដែលធ្លាប់ឈ្នះពានរង្វាន់ Champions League ៥ លើក ដោយបានឈ្នះចំនួន ៤ ដងជាមួយក្លឹប Real Madrid និង ចំនួន ១ ដង ឈ្នះជាមួយក្លឹបបីសាចក្រហម Manchester United ប៉ុន្តែមិនទាន់ទទួលបានជោគជ័យនៅឡើយទេ ដោយធ្លាក់ត្រឹមវគ្គ ៨ ក្រុមចុងក្រោយជាមួយក្លិប Juventus កាលពីរដូវកាលមុនក្រោមថ្វីជើងក្រុមខ្លាំងហូឡង់ Ajax ។

    ទោះបីជាយ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធសញ្ជាតិព័ទុយហ្គាល់វ័យ ៣៥​ ឆ្នាំរូបនេះបានសារភាពថា គាត់មិនច្បាស់ថាតើជ័យជំនះមួយនឹងកើតឡើងនៅឆ្នាំនេះទេ ប៉ុន្តែ Ronaldo ជឿជាក់ថា Juventus ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Maurizio Sarri បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីក្លាយជាស្ដេចក្លឹបបាល់ទាត់អឺរ៉ុបសារជាថ្មី ហើយវានឹងកើតឡើងឆាប់ៗនេះ ។

    Ronaldo បានប្រាប់ការសែត Marca ថា៖ “ បន្ទាប់ពីបានឈ្នះអ្វីដែលខ្ញុំឈ្នះនៅ Madrid ខ្ញុំត្រូវការការផ្លាស់ប្តូរ និង ការលើកទឹកចិត្តថ្មី ។ ខ្ញុំនៅតែមានកម្លាំងដើម្បីបន្តឈ្នះ ។ Juventus នឹងឈ្នះពានរង្វាន់ Champions League ។ ខ្ញុំមិនដឹងថា តើវានឹងមាននៅឆ្នាំនេះ ឬ ឆ្នាំក្រោយនោះទេ ប៉ុន្តែវានឹងមកដល់ឆាប់ៗនេះ ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី