ក្រុម Khmer United A ឈរលើកំពូលតារាង នៃពានរង្វាន់ទីលានបាល់ទាត់ដំរីឆ្នាំ ២០១៩ ក្រោយផ្ដួលក្រុម Sakura ៦-០

32715
  • ក្រុម Khmer United A ឈរលើកំពូលតារាងនៃសប្តាហ៍ទី២ នៃពានរង្វាន់ទីលានបាល់ទាត់ដំរី ឆ្នាំ ២០១៩ បន្ទាប់ពីយកឈ្នះក្រុម Sakura ក្នុងលទ្ធផល ៦ ទល់នឹង ០ កាលពីចុងសប្តាហ៍កន្លងទៅនេះ ។

    ជាមួយគ្នានេះក្រុម Kw Khmer real estate ឈ្នះក្រុម Rita ៥ ទល់នឹង ៤ រីឯក្រុម Turtle យកឈ្នះក្រុម Fun sport ៣ ទល់នឹង ២ , ក្រុម Blue Dragon ឈ្នះក្រុម Khmer United B ៣ ទល់នឹង ១ , ក្រុម Bassac ចាញ់ក្រុម Youth whatvarin ០ ទល់នឹង ១ និងក្រុម Sniper ឈ្នះក្រុម RFL ៤ ទល់នឹង ១ ។
    ទីលានបាលទាត់ដំរីស តែងតែបានរៀបចំឡើងនូវការប្រកួតជាលក្ខណៈមិត្តភាព និង ដណ្តើមពានរង្វាន់ផ្សេងៗក្នុងន័យបំផុសវិស័យកីឡាបាល់នៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនជាពិសេសគៀងគរយុវជនដែលមកពីកន្លែងផ្សេងៗគ្នាឱ្យមានការរាប់អានគ្នា និង រឹតចំណឹងមិត្តភាពសាមគ្គីភាពរវាងគ្នានឹងគ្នាជៀសវាងការទំនេរពីការសិក្សា ឬការងារទៅប្រព្រឹត្តិអំពោះអបាយមុខផ្សេងៗ ដែលសង្គមស្អប់ខ្ពើម ជាពិសេសលេងកីឡានាំមកនូវសុខភាពរឹងមាំ ។

    សូមបញ្ជាក់ឱ្យដឹងផងដែរថា សម្រាប់ពាន់រង្វាន់ទីលានបាល់ទាត់ដំរីស ឆ្នាំ ២០១៩ នេះ ចំណាត់ថ្នាក់លេខ១ បានទៅក្រុម Khmer United A រីឯលេខ ២ បានទៅលើក្រុម Blue Dragon ខណះលេខ ៣ បានទៅលើក្រុម Kw Khmer real estate ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី