ក្រុមហ៊ុនអាកាសចរណ៍ Korean Air របស់កូរ៉េខាងត្បូង គ្រោងកាត់បន្ថយជើងហោះហើរទៅជប៉ុន ដោយសារអ្នកដំណើរធ្លាក់ចុះ

48292
  • ក្រុមហ៊ុនអាកាសចរណ៍ កូរៀនអ៊ែរ ( Korean Air ) ចាប់ពីថ្ងៃទី ០៣ ខែកញ្ញា ខាងមុខនេះ គ្រោងផ្អាកជើងហោះហើររវាងទីក្រុងប៊ូសាន របស់កូរ៉េខាងត្បូង និង ទីក្រុងសាប៉ូរ៉ូ របស់ជប៉ុន ដោយសារតែតម្រូវការធ្វើដំណើរបានធ្លាក់ចុះ ។

    បើតាមអ្នកនាំពាក្យរបស់អាកាសចរណ៍ក្រុមហ៊ុន កូរៀនអ៊ែរ ទន្ទឹមគ្នានេះខ្លួនក៏កំពុងពិចារណាកាត់បន្ថយចំនួនជើងហោះហើររវាងប្រទេសទាំងពីរ ឬ ក៏ផ្ទេរទៅឲ្យយន្តហោះធុនតូចៗទទួលបន្ទុកធ្វើប្រតិបត្តិការវិញ ចាប់ពីពាក់កណ្តាលខែសីហា ខាងមុខនេះផងដែរ ។ ដោយឡែកក្រុមហ៊ុនអាកាសចរណ៍ដទៃទៀតរបស់កូរ៉េខាងត្បូង ក៏ទើបតែបានប្រកាសពីគម្រោងកាត់បន្ថយជើងហោះហើរទៅកាន់ទីក្រុងមួយចំនួនរបស់ជប៉ុន ផងដែរ ។

    យោងតាមទិន្នន័យពីអង្គការទេសចរណ៍ជាតិជប៉ុន បានឱ្យដឹងថា ជនជាតិកូរ៉េ គឺជាអ្នកធ្វើដំណើរធំបំផុតលំដាប់ទីពីរ របស់ប្រទេសជប៉ុន ស្មើនឹង ២៤.២% នៃចំនួនភ្ញៀវទេសចរទាំងអស់កាលពីឆ្នាំ ២០១៨ ដែលបានទៅទស្សនាកម្សាន្តនៅជប៉ុន ខណៈចិនឈរនៅលេខ ១ កំពូលតារាង ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី