Porsche ប្រកាសថា ម៉ូដែល Macan នៅតែជារថយន្តលក់ដាច់បំផុតរបស់ខ្លួនគិតត្រឹមពាក់កណ្ដាលឆ្នាំ ២០១៩ នេះ

15992
  • ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ម៉ាក Porsche បានប្រកាសចេញរបាយការណ៍ពីចំនួននលក់រថយន្តទូទាំងសាកលលោកគិតត្រឹមឆមាសទី ១ ឆ្នាំ ២០១៩ គឺលក់បានចំនួនសរុប ១៣៣ ៤៨៤ កើនឡើង ២% នេះបើធៀបនឹងឆមាសទី ១ ឆ្នាំ ២០១៨ ។

    របាយការណ៍ដដែលបានបង្ហាញចំនួនលក់កើនឡើង ៣% ទៅ ៩% ពោលគឺ ២,៤ លានដុល្លារទៅដល់ ១៥ លានដុល្លារ ។ ក្រុមហ៊ុនដដែលនេះក៏មិនលាក់លៀមដែរ សូម្បីតែចំនួនបុគ្គលិកក៏កើនឡើងជាងមុន ៥% ផងដែរ (៣៣ ៨៣៩ នាក់ទូទាំងពិភពលោក) ។ លោក Oliver Blume ជាថ្នាក់ដឹកនាំជាន់ខ្ពស់ប្រចាំនៅក្រុមហ៊ុនរថយន្ត Porsche បាននិយាយថា៖ “លទ្ធផលពាក់កណ្ដាលឆ្នាំនេះ ជាសមិទ្ធផលរបស់បុគ្គលិកយើងទាំងអស់គ្នា ជាពិសេសគឺការខិតខំរចនារូបរាងផលិតផលទាក់ទាញ និង ការបម្រើសេវាកម្មអតិថិជនបានល្អឥតខ្ចោះផងដែរ” ។

    ចំពោះម៉ូឌែលថ្មីៗចុងក្រោយដែលរចនារូបរាងគួរឱ្យទាក់ទាញរបស់រថយន្ត Porsche មានដូចជា ម៉ូដែល Porsche 911 , Porsche 911 cabriolet , Cayenne Coupe , 911 Speedster , Porsche 935 , Porsche 718 Spyder និងម៉ូដែល Porsche GT4 ជាដើម ។ សម្រាប់ម៉ូឌែលលក់ដាច់បំផុតរបស់រថយន្ត Porsche គឺនៅតែមិនទាន់មានម៉ូឌែណាអាចប្រជែងឈ្នះ Macan បាននៅឡើយទេ ពោលគឺលក់បាន ៤៧ ៣៦៧ គ្រឿង ។ ចំណែកឯម៉ូដែល Cayenne ក៏មិនណយដែរ គឺ ៤១ ៧២៥ គ្រឿង (កើនឡើង ៤៥% ធៀបនឹងឆ្នាំចាស់) ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី