Man Utd បានចរចាត្រូវរ៉ូវគ្នាជាមួយ Juventus ហើយ លើកិច្ចព្រមព្រៀងដោះដូររវាង Lukaku ជាមួយ Dybala

42150
  • គោលបំណងរបស់ក្លឹប Manchester United ក្នុងការប្តូរកីឡាករ Romelu Lukaku ជាមួយកីឡាករ Paulo Dybala របស់ក្លឹប Juventus ត្រូវបានយល់ព្រមរួចរាល់ជាស្ថាពរហើយក្នុងលក្ខខណ្ឌផ្ទាល់ខ្លួន នេះបើយោងទៅតាមសារពត៌មាន Sky Italia បានចុះផ្សាយ ។

    លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម Manchester United បានបដិសេធមិននិយាយអំពីពាក្យចចាមអារ៉ាមទាំងនោះនេះទេ ប៉ុន្តែលោកបានបញ្ជាក់ថា ក្រុមរបស់លោកនៅតែធ្វើការលើការផ្ទេរចូលកីឡាករនារដូវក្ដៅនេះ ។ ជាមួយនឹង Lukaku ទំនងជាចង់ចាកចេញពីទឹកដី Old Trafford ហើយអ្នកចាត់ការថ្មីក្លឹប Juventus លោក Maurizio Sarri ក៏ជាអ្នកគាំទ្រខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្សិករូបនេះ ខណះកិច្ចព្រមព្រៀងផ្លូវការអាចនឹងកើតឡើងក្នុងពេលឆាប់ៗនេះ ។

    សូមរំលឹកផងដែរថា ពាក្យចរចាអារ៉ាមអំពីការដោះដូរកីឡាកររវាង Lukaku ជាមួយ Dybala បានកើតឡើងជាយូរណាស់មកហើយ ចាប់តាំងពីបញ្ចប់រដូវកាលមុនមកម្លេះ ប៉ុន្តែមកដល់ពេលនេះមិនទាន់កើតមានកិច្ចព្រមព្រៀងជាផ្លូវការនៅឡើយនោះទេ ខណះទីផ្សាដោះដូរកីឡាករនៅតំបន់អឺរ៉ុបនៅសល់តែជាង ១០ ថ្ងៃទៀតប៉ុណ្ណោះ ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី