គង់ ច័ន្ទស្រីមុំ ធ្វើឱ្យនារីៗច្រណែនមិនស្ទើរ ដែលតែងតែបង្ហាញក្ដីសុខជាមួយគ្រួសារក្នុងជីវិតបែបស៊ីវិល័យ

53512
  • គង់ ចន្ទ័ស្រីមុំ ត្រូវបានគេចាត់ទុកជាតារាសម្តែងស្រីដែលមានសំណាងទាំងព្រមមិនថា រូបសម្រស់ ជីវិតការងារ ជាពិសេសជីវិត ឯកជនតែម្តង ។ ជារឿយៗតារាស្រីសាច់សរខ្ចីរូបនេះតែងបង្ហាញពីភាពផ្អែមល្ហែមនៅក្នុងគ្រួសារដែលឃើញហើយពិតជាមិនច្រណែនមិនបាន ។

    អ្នកណាថារៀបការហើយ និងមានកូនជីវិតគូកាន់តែថមថយក្តីស្រឡាញ់ តែបើគេងាកមកមើលជីវិតប្តីប្រពន្ធរបស់តារាសម្តែងរូបស្រស់សាច់ខ្ចី គង់ ចន្ទ័ស្រីមុំ ពិតជាមានសេចក្តីសុខ និង ផ្អែមល្ហែមទ្វេដង ជាពិសេសក្រោយពីពួកគេទទួលបានកូនស្រីសំណព្វអូន ម៉ូម៉ូ ជាចំណងដៃ ។ ជារឿយៗគូស្វាមីមួយគូនេះតែងបង្ហាញរូបភាពស្វីតស្វីតជាច្រើនជាលក្ខណៈឯកជននៅពេលដែលពួកគេដើរលម្ហែនៅតាមតំបន់នានាទាំងក្នុងប្រទេស និង ក្រៅប្រទេស ។ យ៉ាងណាមិញថ្មីៗនេះពួកគេបានបង្ហាញរូបភាពនៅក្នុងដំណើរកម្សាន្តនៅកោះរ៉ុង មើលទៅពិតជាពិតជាមានក្តីសុខ ។ មាននារីមិនតិចទេប្រាថ្នាចង់បានជីវិតគូដូច គង់ ចន្ទ័ស្រីមុំ ដែលមានស្វាមីថ្នាក់ថ្នមគ្រប់ពេលបែបនេះ ។

    បើនិយាយពីរូបសម្រស់ គង់ ច័ន្ទស្រីមុំ វិញនៅតែស្រស់ខ្ញង់ដែលអ្នកគាំទ្រខ្លះលើកឡើងថា ក្រោយមានកូន គង់ ចន្ទ័ស្រីមុំ កាន់តែស្អាត និង ក្មេងជាងមុនទៅទៀត ។ បើនិយាយពីការតែងខ្លួនពិតជាហាយសូដែលមិត្តភក្តិក្នុងសិល្បៈតែងនិយាយថា ជាក្រុមគ្រួសារគោលដៅសម្រាប់តារាខ្មែរ ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី