ថមមី ដឹកដៃ សួស វីសា ទៅលម្ហែកាយនៅទឹកប្រទេសសិង្ហបុរី មុនពេលចូលរោងជ័យនាចុងឆ្នាំនេះ

52881
  • ហាក់ប្លែកពីគូស្នេហ៍ដទៃនៅមុនរៀបការប៉ុន្មានខែតារាចម្រៀងប្រចាំផលិតកម្មហង្សមាស សួស វីសា និងលោក ថមមី  ជាគូដណ្តឹងបានបណ្តើរគ្នាទៅលម្ហែនៅក្រៅប្រទេសជាបន្តបន្ទាប់ ដែលមានដូចជាប្រទេសថៃ និង សិង្ហបុរី ជាដើម ។

    គ្រាន់តែភ្ជាប់ពាក្យភ្លាម សួស វីសា និង គូដណ្តឹងបានដឹកដៃគ្នាចេញទៅលម្ហែនៅប្រទេសជិតខាងជាច្រើន ។ ជាក់ស្តែងថ្មីៗនេះអ្នកទាំងពីរ ក៏បានបណ្តើរគ្នាទៅលម្ហែនៅប្រទេសថៃ ហើយក្រោយមកក៏បង្ហួសទៅប្រទេសសិង្ហបុរី ផងដែរ ។ ជារឿយៗពួកគេតែងបង្ហាញរូបភាពស្វីតស្វីតដល់អ្នកគាំទ្រដែលឃើញហើយ ពិតជាគួរឱ្យច្រណែនតែម្តង ។ ក្នុងនោះ ថមមី បានបង្ហោះសារដែលមានអត្ថន័យថា៖ “មកដល់ទឹកដីសំាងហ្គាពួរ ដ៏ស្រស់បំព្រង ។ មកដល់ភ្លាមដើរលេងភ្លាមអត់ហ៊ានសម្រាកទេ ព្រោះស្តាយលុយសំបុត្រយន្តហោះ ។ ទោះបីមិនមែនជាអ្នកមានអីអស្ចារ្យក៏ពិតមែន ប៉ុន្តែបងអាចសន្សំប្រាក់ខ្លះនាំអូនទៅកន្លែងស្អាតៗដែលអូនចង់ទៅ និង ឱ្យអូនញញឹមបែបនេះរហូត” ។

    ពិតជាស្វីតមិនចាញ់គូដទៃលោក ថមមី បានសន្យាថា ក្រោយរៀបការរួចលោកនឹងឈប់ទទួលទានគ្រឿងស្រវឹងលើកលែងតែមានការយល់ព្រមពី សួស វីសា ។ បើតាមគម្រោងអ្នកទាំងពីរ នឹងចូលរោងជ័យតាមប្រពៃណីខ្មែរនៅខែវិច្ឆិកា ចុងឆ្នាំនេះយ៉ាងអធិកអធម ។ សម្រាប់តារាសិល្បៈមួយគូនេះហាក់មិនភ័យព្រួយពីការបាត់បង់ប្រជាប្រិយភាពក្រោយរៀបការនោះឡើយ ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី