ទោះអាមេរិកក្រឡុកមួយរយះ តែ Huawei បែជាកើនឡើងចំណូលជាង ៣២,២ លានដុល្លារ ឯណោះ

35786
  • ក្រុមហ៊ុនយក្សចិន Huawei អាចរកចំណូលបាន ៣២,២ ពាន់លានដុល្លារនៅចន្លោះខែមេសា ដល់ខែមិថុនា ដែលមានការកើនឡើង ២៣% ធៀបនឹងត្រីមាសដដែលឆ្នាំមុន ទោះបីជាត្រូវបានសហរដ្ឋអាមេរិក ដាក់ឈ្មោះក្នុងបញ្ជីខ្មៅមួយរយៈ កាត់ផ្ដាច់មិនឱ្យរកស៊ីជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក យ៉ាងណាក្ដី ។

    គិតត្រឹមរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០១៩ នេះ ក្រុមហ៊ុន Huawei អាចលក់ស្មាតហ្វូនបានចំនួន ១១៨ លានគ្រឿង ដែលមានការកើនឡើង ២៤% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ។ មុនជំនួញផលិតផលអេឡិចត្រូនិករបស់ Huawei អាចរកចំណូលបាន ៣២,១ ពាន់លានដុល្លារ ចំណែកជំនួញទូរគមនាគមន៍អាចរកចំណូលបាន ២១,៣ ពាន់លានដុល្លារ នៅក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ ២០១៩ នេះ ។

    តួលេខនេះត្រូវបានបង្ហាញឡើងស្របពេលដែលក្រុមហ៊ុនវិភាគទីផ្សារ Canalys បានចេញផ្សាយរបាយការណ៍ដែលបង្ហាញថា ក្រុមហ៊ុន Huawei បានពង្រីកអំណាចរបស់ខ្លួននៅទីផ្សារប្រទេសចិន នាត្រីមាសទី ២ ។ ទោះបីជាទីផ្សារស្មាតហ្វូននៅចិន ធ្លាក់ចុះ ៦% មែន ប៉ុន្តែចំនួនលក់ និង ទំហំទីផ្សាររបស់ក្រុមហ៊ុន Huawei មានការកើនឡើង ៣១% ឯណោះ ៕

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី